ក្រសួងរ៉ែផ្សព្វផ្សាយច្បាប់លើការគ្រប់គ្រង និងផលិតផលប្រេងកាតទាក់ទងនឹងហានិភ័យ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” និងវគ្គបណ្តុះបណ្តាល​ ស្តីពី “ហានិភ័យស្ថានីយ និងសារាចរសុវត្ថិ ភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិង ឧស្ម័នឥន្ធនៈ”។

លោកសុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ចសកម្មភា ពក្នុងវិស័យប្រេងកាត បានអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” និងវគ្គបណ្តុះបណ្តាល​ ស្តីពី​ “ហានិភ័យស្ថានីយ និងសារាចរសុវត្ថិ ភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិង ឧស្ម័នឥន្ធនៈ​”​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអធិការកិច្ចប្រេងកាត និងអាជីវករនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តសៀមរាប។

គោលបំណងសំខាន់ៗ នៃសិក្ខាសាលា​ និងវគ្គបណ្តុះបណ្តាលខាងលើរួមមានដូចជា ទី១ បង្កើនការយល់ដឹងអំពីច្បាប់ សារាចរសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ ទី២. ពង្រឹងសមត្ថភាព មន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល ឱ្យយល់ដឹងអំពីតួនាទី ភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះលោករដ្ឋលេខាធិការ បានណែនាំដល់អាជីវករ និងម្ចាស់ស្ថានីយ៍ប្រេងឥន្ឋនៈនូវគោលការណ៍សំខាន់ៗដូចជា ១. អាជីវករស្ថានីយប្រេង និងឧស្ម័នដែលកំពុងធ្វើអាជីវកម្ម ពេលត្រឡប់ទៅវិញ ត្រូវត្រួតពិនិត្យទីតាំង និងបច្ចេកទេសសម្ភារៈ ហើយកែសម្រួលទៅតាមលទ្ធភាព ដើម្បីឲ្យអនុលោមទៅតាមសារាចរ និងច្បាប់ជាធរមាន ២. មន្ត្រីអធិការកិច្ចវិស័យប្រេងកាត និងមន្ត្រីនៃមន្ទីររ៉ែ និងថាមពលត្រូវសហការឲ្យបានជិតស្និទ្ឋ ក្នុងការធ្វើការជាមួយអាជីវករ និងចាត់ទុកអាជីវករជាដៃគូធ្វើការ​ និងស្មោះត្រង់ជាមួយគ្នា ដើម្បីលើកស្ទួយវិស័យនេះឲ្យមានភាពប្រសើរឡើង ជាមួយនឹងសុវត្ថិភាព និងនិរន្តភាពវែងឆ្ងាយជាមួយគ្នា។

៣. ស្នើសុំសិក្ខាកាមទាំងអស់ ចូលរួមជួយផ្សព្វផ្សាយដល់អាជីវករផ្សេងទៀត​ និងបុគ្គលិករបស់ខ្លួន ឲ្យបានយល់ដឹងពីការងារនេះ​ ព្រោះការកាត់បន្ថយហានិភ័យកើតចេញពីការយល់ដឹងរបស់អាជីវករខ្លួនឯង និងអ្នកពាក់ព័ន្ធ ចំពោះបច្ចេកទេសសុវត្ថិភាព និងហានិភ័យរបស់អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here