FTA រវាងកម្ពុជា-ចិននឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២

ដោយៈលក្ខិណា

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA ) រវាងកម្ពុជា និងសាធារដ្ឋប្រជាមានិតចិន អាចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់កម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី១ខែ មករា ឆ្នាំ២០២២ ។នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតប្រទេសចិនប្រចាំកម្ពុជា។

កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី១២តុលា២០២០ ហើយតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិ​ជ្ជកម្មនៃភាគីទាំងពីរមានចំនួន៩០ភាគរយ ។ ការសន្យាបើកទីផ្សារសេវាកម្ម និងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលផ្ដល់ជូនទៅកាន់ដៃគូពាណិជ្ជក្មសេរី។ ភាគីទាំងពីរបានឯកគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យ ដូចជា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ពាណិជ្ជកម្មអេឡិត្រូនិក និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។

សេចក្ដីប្រកាសរបស់ស្ថានទូតចិនឱ្យដឹងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុន និងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មលោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការកន្លងមកក៏បានលើកឡើងពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាមិនថាជាមួយភាគីចិន ឬកូរ៉េ និងពហុភាគី គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់កម្ពុជា ដោយកម្ពុជា នឹងមានទីផ្សារអន្តរជាតិកាន់តែច្រើន ហើយទំនិញរបស់កម្ពុជាជាច្រើនមុខទៀតជាពិសេសទំនិញកសិកម្ម នឹងចូលទៅកាន់ទីផ្សារនៃប្រទេសជាដៃគូ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

យ៉ាងណាក្ដី អ្នកវិភាគសេដ្ឋកិច្ចក៏បានផ្ដល់ជាទស្សនៈផងដែរថា បើសិនជាកម្ពុជាមិនទាន់បានត្រៀមខ្លួនត្រៀមទំនិញ សម្រា់បទីផ្សារដៃគូទេ ពេលចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពេលនោះ កម្ពុជានឹងលែងមានចំណូលមួយផ្នែក ពីការនាំចូលទំនិញពីប្រទេសដៃគូចូលមកទេ ហើយកម្ពុជាក៏លែងបង់ពន្ធ ទៅប្រទេសជាដៃគូនៅពេលនាំទំនិញដែលបានចរចាចូលទៅកាន់ទីផ្សារប្រទេសជាដៃគូនោះ ។

មកដល់នេះ កម្ពុជាបានសម្រេចការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបីហើយរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ហៅកាត់ថា RCEP ៕

LEAVE A REPLY

Please enter your comment!
Please enter your name here