ធនាគារ AIIB គាំទ្រ​គម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​កណ្តាល​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តី និងថ្នាក់ដឹកនាំធនាគារAIIB បានបើកកិច្ច​ប្រជុំតាមដានវឌ្ឍនភាព ការសិក្សាសមិទ្ធិលទ្ធភាព និងចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង សម្រាប់គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង អមដោយឯកឧត្តមនាយករង ឯកឧត្តម លោក លោកស្រី សមាជិកគម្រោង បានទទួលជួបពិភាក្សាការងារ និងចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្ដែង ជាលើកទី២ ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព សម្រាប់គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល(Central Regional Road Connectivity Project) ជាមួយតំណាងធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ដឹកនាំដោយលោកស្រី Jaishree Jindel ព្រមទាំងតំណាងក្រុមហ៊ុន ES International Consultants ទីប្រឹក្សាបច្ចេកទេសគម្រោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចជំនួបពិភាក្សា និងបេសកកម្មខាងលើនេះ បានផ្ដល់នូវសារៈសំខាន់សម្រាប់ការរៀបចំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងការងាររៀបចំឯកសារពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedure) ដើម្បីពន្លឿនការអនុវត្តគម្រោងខាងលើ ឱ្យឆាប់លេចចេញជារូបរាងឡើងនៅពេលដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here