ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរលើការរៀបចំឱ្យមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់ដើម្បីធានានូវដំណើរការ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អែកលើគោលការណ៍រួមរបស់សង្គមជាតិយើង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័ត និងអនុញ្ញាតដាក់ឱ្យប្រើប្រាស់រួចពាក់ព័ន្ធនឹងវិស័យសំណង់ សរុបចំនួន៦៥រួមមាន៖ច្បាប់ស្តីពីសំណង់ អនុក្រឹតចំនួន១០។ ប្រកាសអន្តរក្រសួងចំនួន០៥។ ប្រកាស ចំនួន ៣៤។ សារាចរចំនួន០៤។ សេចក្តីសម្រេចចំនួន០៧ សេចក្តីណែនាំ ចំនួន០១។ គោលការណ៍ណែនាំ ចំនួន០១។ សៀវភៅណែនាំ ចំនួន ០៦។
ព័ត៌មាននេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្រាប់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ បទដ្ឋាន និងបទប្បញ្ញត្តិបច្ចេកទេស ដែលបានព្រាងចប់ កំពុងព្រាង និងគ្រោងរៀបចំ ក្នុងវិស័យសំណង់ សរុបរួមចំនួន១៦៥ទៀត។ ជាមួយគ្នានេះ ក្រសួងក៍បានពិនិត្យ និងពិភាក្សាលើផែនការនីតិកម្ម និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យរៀបចំដែនដី នគរូបនីយ និងសំណង់ផងដែរ៕








