ក្រសួង​ចំនួន​៣២​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពីការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំកម្រិត បច្ចេកទេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

កិច្ចប្រជុំនេះមានការចូលរូមពីលោកចាន់ តារា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានការចូលរួមពី លោកឈឹម សុគន្ធ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមឣគ្គនាយក នៃឣគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ លោកប្រធាន-ឣនុប្រធានការិយាល័យ និងមន្រ្តីបច្ចេកទេសជាសមាជិក នៃក្រុមការងារបច្ចេកទេសរៀបចំ និងកែសម្រួលសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចក្នុងកម្រិតបច្ចេកទេសលម្អិត តាមលំដាប់មាត្រានីមួយៗ នៃសេចក្តីព្រាងអនុក្រឹត្យ ជាពិសេសលើមាត្រា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here