ក្រសួង​ពិគ្រោះយោបល់ស្តីពី​ “ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០២៧​” នៃ​គម្រោង​ខ្សែច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈ​បរិស្ថាន​

ដោយៈ ចំណាន

   ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិគ្រោះយោប​ល់ស្តីពី “ផែនការ​សកម្មភាព និងថវិកាឆ្នាំ២០២៧” នៃគម្រោងខ្សែច្រវាក់​​​​​ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)នៅខេត្តកែប។

កិច្ចប្រជុំនេះដឹកនាំដោយលោកចាន់ ចេស្តា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់​ទិសគម្រោង CFAVC បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់ ដើម្បីពិនិត្យនិងរៀបចំ “ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ​២០២៧” នៅសណ្ឋាគារសង្គហមិត្ត ក្នុងខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខា​ធិការ និងជានាយកគម្រោង ព្រមទាំងថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោង (GDAHP, GDA, CARDI) ទីប្រឹក្សាបច្ចេកទេស និងតំណាងអង្គភាពអនុវត្តគម្រោង មកពីខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកំពត។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង តាមរយៈ​ការឆ្លុះ​បញ្ចាំងពីសូចនាករនីមួយៗ និងធានាឱ្យការអនុវត្តស្របតាមគោលដៅ និងទិសដៅដែលបានកំណត់។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធ និងក្រុមទីប្រឹក្សា​បច្ចេកទេស បានរួមគ្នាផ្តល់ធាតុចូលសម្រាប់កំណត់អាទិភាព និងរៀបចំផែនការ​សកម្មភាពសម្រាប់ឆ្នាំ២០២៧ ឱ្យស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ របស់ក្រសួង​កសិកម្ម។
ជាលទ្ធផល កិច្ចប្រជុំសម្រេចបាននូវផែនការសកម្មភាពរួមមួយ ដែលនឹង​ក្លាយ​ជា​ផែនទី​បង្ហាញផ្លូវយ៉ាងសំខាន់ ក្នុងការបន្តពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម​ប្រកប​ដោយភាតរៈបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមខេត្ត​គោលដៅ ​ឱ្យមានប្រាក់ចំណូលកើនឡើងប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here