តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសឥណ្ឌារំពឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៥ភាគរយរហូតដល់ឆ្នាំ២០២៨

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងក្នុងរង្វង់៥ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៨ ខណៈដែលបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍បានបង្កើនការសាងសង់គម្រោងលំដាប់ខ្ពស់។

តម្រូវការលំនៅឋាននៅក្នុងប្រទេសឥណ្ឌាត្រូវបានជំរុញជាចម្បងដោយក្រុមអ្នកមាន ដែលជាក្រុមតូចមួយនៃចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់របស់ឥណ្ឌា។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យពុំសូវសាងសង់ផ្ទះដែលមានតម្លៃសមរម្យសម្រាប់បំពេញតម្រូវការរបស់អ្នកទិញផ្ទះលើកដំបូង ដែលមានវ័យក្មេងនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Vivek Rathi នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank India បានអះអាងថា ការណ៍នេះមានភាពសមហេតុផលខាងផ្នែកសេដ្ឋកិច្ចសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការផ្តោតលើលំនៅឋានលំដាប់ខ្ពស់ ព្រោះសមត្ថភាពរបស់អតិថិជននៅក្នុងផ្នែកលំនៅឋានលំដាប់ខ្ពស់មានកម្រិតខ្ពស់។

ក្រុមអ្នកវិភាគភាគច្រើនបានចាត់ថ្នាក់លំនៅដ្ឋានលំដាប់ខ្ពស់ (Premium House) ថា ជាផ្ទះដែលមានតម្លៃលើសពី១០លានរូពី ដែលស្មើនឹងជិត៤០ដងនៃប្រាក់ចំណូលជាតិជាមធ្យមក្នុងមនុស្សម្នាក់របស់ប្រទេសឥណ្ឌា។

ផ្ទះលំដាប់ខ្ពស់គ្របដណ្តប់ចំនួន៦៣ភាគរយនៃការលក់ផ្ទះសរុបនៅឥណ្ឌាក្នុងឆ្នាំ២០២៤ ហក់ឡើងពីចំនួន៥៣ភាគរយ កាលពីឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ តម្រូវការលំនៅឋានដែលមានតម្លៃក្រោម១០លានរូពីបានដាំក្បាលចុះ៣១ភាគរយ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL។

តម្លៃផ្ទះនៅតាមមជ្ឈមណ្ឌលទីក្រុងធំៗ ដូចជា ទីក្រុង Mumbai ទីក្រុង Delhi តំបន់រដ្ឋធានី ទីក្រុង Bengaluru និងទីក្រុង Chennai ត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៥% ទៅ៧%ក្នុងរយៈពេល៣ឆ្នាំខាងមុខ៕ប្រភព: Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here