ក្រុងឌូបៃគ្រោងសាងសង់ផ្លូវហាយវ៉េមានដំបូលគ្របដ៏អស្ចារ្យ ប្រវែងជាង៩០គីឡូម៉ែត្រ

ដោយៈ សុខុម

ឌូបៃ: ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានបញ្ចេញប្លង់ឌីហ្សាញដ៏អស្ចារ្យមួយ សម្រាប់គម្រោងផ្លូវហាយវ៉េ ដែលមានដំបូលគ្របប្រវែងជាង៩៣គីឡូម៉ែត្រ សម្រាប់ការដើរលម្ហែរ ការរត់កីឡា និងការជិះកង់។

អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៅទៀតនោះគឺថា ប្លង់ឌីហ្សាញនេះបានផ្ដោតយកចិត្តទុកដាក់ យ៉ាងសំខាន់ទៅលើបរិស្ថាន ដោយនៅក្រោមដំបូលនៃផ្លូវហាយវ៉េដ៏ប្លែកអស្ចារ្យនេះ ប្រៀបបាននឹងឧទ្យានបៃតងដ៏ស្រស់បំព្រង ហើយអាកាសធាតុត្រូវបានគ្រប់គ្រងតាមអ្វីដែលគេចង់បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោក Baharash Bagherian នាយកប្រតិបត្តិក្រុមហ៊ុន URB ឱ្យដឹងថា ប្រសិនបើត្រូវបានសាងសង់ តាមការគ្រោងទុកមែននោះ គម្រោងផ្លូវហាយវ៉េ មានដំបូលដែលមានឈ្មោះថា “The Loop” នេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធ “ឆ្លាតវៃបំផុត” ក្នុងពិភពលោក។

លោកបានលើកឡើងបន្ថែមថា “គម្រោងនេះមានគោលបំណងធ្វើឱ្យទីក្រុងឌូបៃ ក្លាយជាទីក្រុងដែលមានទំនាក់ទំនងល្អបំផុត លើផែនដីតាមរយៈការថ្មើរជើង ឬជិះកង់”។

រចនាសម្ព័នដ៏ធំនេះ ត្រូវបានឌីហ្សាញឡើង ដើម្បីព័ទ្ធជុំវិញទីក្រុងឌូបៃ ដោយផ្តល់នូវ “ច្រករបៀងពណ៌បៃតង” មួយដែលគ្មានរថយន្ត និងដែលពោរពេញទៅដោយដើមឈើ និងរុក្ខជាតិសម្រាប់ពលរដ្ឋដើរលម្ហែកាយ រត់កីឡា ឬជិះកង់ជុំវិញទីក្រុងនេះដោយអារម្មណ៍ស្រស់ស្រាយ។

ក្រុមហ៊ុន URB ក៏បានបង្កើតគម្រោងទេសចរណ៍កសិកម្ម ដ៏ធំមួយសម្រាប់តំបន់វាលខ្សាច់នៃក្រុងឌូបៃផងដែរ ដែលក្រុមហ៊ុននិយាយថាអាចនឹងក្លាយជាស្តង់ដារថ្មី សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព ការអប់រំអំពីបរិស្ថាន និងទេសចរណ៍បៃតងនៅក្នុងតំបន់ ប្រសិនបើវាត្រូវបានសាងសង់តាមការគ្រោងទុក។

ទោះជាយ៉ាងណា ដោយសារពេលនេះ វាគ្រាន់តែជាខន់សិបនៃប្លង់ឌីហ្សា កាលបរិច្ឆេទនៃការចាប់ផ្ដើមគម្រោងនេះ និងទំហំចំណាយពតិតប្រា​កដសម្រាប់គម្រោងនេះ គឺមិនត្រូវបានទម្លាយឱ្យដឹងនោះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here