ដោយ: លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបន្ធូរបន្ថយច្បាប់ផ្តល់ប្រាក់កម្ចីសម្រាប់តំបន់ភាគច្រើន នៃទីក្រុងសេអ៊ូល និងនៅជាយក្រុងសេអ៊ូលចាប់ពីថ្ងៃទី០១ ខែធ្នូ ខណៈដែលទីផ្សារអចលនទ្រព្យ បានដាំក្បាលចុះចំពេលមានការកើនឡើងនៃអត្រាការប្រាក់។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា អ្នកទិញផ្ទះដំបូង នៅទីក្រុងសេអ៊ូល នឹងអាចខ្ចីប្រាក់រហូតដល់៥០ភាគរយ នៃតម្លៃអចលនទ្រព្យ ដែលកើនឡើងពីកម្រិតទាប រហូតដល់២០ភាគរយនាពេលបច្ចុប្បន្ននៅទីក្រុងសេអ៊ូល។
ការផ្លាស់ប្តូរនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែធ្នូ ហើយរដ្ឋាភិបាលនឹងបន្ធូរបន្ថយច្បាប់ចាប់ពីឆ្នាំ២០២៣ ដើម្បីជួយដល់ការចុះទន់ខ្សោយនៃទីផ្សារអចលនទ្រព្យ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
ការរីកចម្រើននៃវិស័យអចលនទ្រព្យរយៈពេល៥ឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបាត់បង់សន្ទុះទៅវិញ ក្រោយពីធនាគារកូរ៉េបានដំឡើងអត្រាការប្រាក់ចំនួន២៥០ចំណុចមូលដ្ឋាន ចាប់តាំងពីខែសីហាឆ្នាំ២០២១។
ចំនួនប្រតិបត្តិការជួលអាផាតម៉ិន នៅទីក្រុងសេអ៊ូលសម្រាប់ខែកញ្ញាមានចំនួន៦១៥ ដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីទិន្នន័យពាក់ព័ន្ធបានចាប់ផ្តើមត្រូវបានចងក្រងក្នុងឆ្នាំ២០០៦៕