ការផ្ទេរប្រាក់ចេញចូលប្រទេសកម្ពុជាមានទឹកប្រាក់ជាង៨ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ការផ្ទេរប្រាក់ចេញចូលក្រៅប្រទេសកម្ពុជា នៅមានសកម្ម​ភាពល្អប្រសើរកាលពីឆ្នាំមុន ក្នុងការប្រាក់ចេញច្រើនជាងការផ្ទេរប្រាក់ ចូលប្រទេសកម្ពុជា ។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ដដែលបានបង្ហាញថា ការផ្ទេរប្រាក់ក្រៅប្រទេសក្នុងឆ្នាំ ២០២១កន្លងទៅនេះ មានចំនួន៣.០០៤ប្រតិបត្តិការ ក្នុងនោះការផ្ទេរប្រាក់ចេញមាន២.១៥៤ប្រតិបត្តិការ ស្មើនឹងទឹកប្រាក់ប្រមាណ៧,៨ពាន់លានដុល្លារអាមេរិក និងការផ្ទេរប្រាក់ចូលប្រទេសកម្ពុជា មានចំនួន៨៥០ប្រតិបត្តិការ ស្មើនឹង៧០០លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធៀបនឹងឆ្នាំ២០២០កន្លងទៅ ចំនួនប្រតិបត្តិការនៃការផ្ទេរប្រាក់ចេញមានការកើនឡើង ដល់ទៅ៦៣២ប្រតិបត្តិការស្មើ នឹងទឹកប្រាក់៥,៨ពាន់លានដុល្លារអាមេរិក កើនឡើង៣ដង ខណៈការផ្ទេរប្រាក់ចូលប្រទេសកម្ពុជាបានថយចុះដល់ទៅ៣១៥ប្រតិបត្តិការ ស្មើនឹងទឹកប្រាក់៦៥២,៦លានដុល្លារអាមេរិកឬប្រមាណ៤៩,៥ភាគរយ ។

ដើម្បីសម្រួលដល់ការផ្ទេរប្រាក់ ចេញចូលប្រទេសកាន់តែមានភាពងាយស្រួល ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានស្វះស្វែងរកដៃគូរបស់ខ្លួននៅក្រៅប្រទេស ដើម្បីសហការឱ្យការផ្ទេរប្រាក់ កាន់តែមានប្រសិទ្ធភាពនិងមានទំនុកចិត្តបាន។

ជាការកត់សម្គាល់ការផ្ទេរប្រាក់ចូល ប្រទេសកម្ពុជាភាគច្រើនគេមើលឃើញថា មានមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ហើយការផ្ទេរប្រាក់ធ្លាក់ចុះនេះដែរ ក៏ដោយសារតែកត្តាកូវីដ១៩ នៅប្រទេសទាំងនោះ ធ្វើឱ្យពលករនៅក្នុងប្រទេសទាំងពីរ ជួបបញ្ហាប្រឈមនឹងការផ្អាកការងារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ។

លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ យើងបានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ រជាច្រើនក្រោមកិច្ចសហការល្អ ជាមួយដៃគូផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ដូចជា UnionPay International ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here