ដោយៈសុជាតា
ម៉ាឡេស៊ីៈ ចំនួនផ្ទះសំបែងថ្មីប្រមាណ ២៧,៤០០មានតម្លៃជិត៤៤០០លានដុល្លារគឺមិនត្រូវបានលក់នៅត្រីមាសទី១ ឆ្នាំ២០២១ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងដែនដីម៉ាឡេស៊ី។
លោក Reezal Merican NainaMerican រដ្ឋមន្រ្តីក្រសួងក្នុងស្រុក និងដែនដី (local Government and Housing ) បានបញ្ជាក់ប្រាប់ថា កម្មវិធីកម្មសិទ្ធិគេហដ្ឋានរំពឹងថាយឺតយ៉ាវរហូតដល់ចុងឆ្នាំ ២០២១។
លោកពន្យល់ថា “កត្តាដែលធ្វើអោយធ្លាក់ចុះការទិញផ្ទះសំបែង គឺដោយសារតែការផ្គត់ផ្គង់ មិនត្រូវគ្នាទៅនឹងតំរូវការ ព្រមទាំងតម្លៃទីតាំង ព្រមទាំងស្ថានការណ៍មិនច្បាស់លាស់នៃវិបត្តិ covid 19 ផងដែរ”។លោកបន្ថែមទៀតថា “តម្លៃទីផ្សារគេហដ្ឋាន គឹអាស្រ័យទៅលើការចំណាយថ្លៃដើម និងសម្ភាៈសំណង់ផងដែរ”។
ដើម្បីដោះស្រាយបញ្ហានេះ លោក Reezal បាននិយាយថាក្រសួង នឹងប្រើប្រាស់វិភាគទិន្នន័យចំបងមួយចំនួន ដើម្បីទទួលបានរូបភាពពិតនៅជាន់ផ្ទាល់ដី និងក្រលេកមើលការកាត់បន្ថយចំនួនមិនបានលក់។
ក្រសួងនឹងបង្កើតគោលនយោបាយគេហដ្ឋាន គ្រប់ជ្រុងជ្រោយនៅកម្រិតសហព័ន្ធ និង កម្រិតរដ្ឋ ដើម្បីបង្កើនកម្មសិទ្ធគេហដ្ឋានផងដែរ។ជាងនេះទៀត វិធានការផ្សេងទៀត គឺណែនាំសេចក្តីណែនាំ សម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ ក្នុងការសិក្សាស៊ីជំរៅក្នុងអំឡុងពេលការដាក់ផែនការអាជីវកម្ម ដើម្បីជៀសវាងករណីមិនត្រូវគ្នារវាងការផ្គត់ផ្គង់ និងតំរូវការផងដែរ៕







