ប្រធានសមាគមៈ ម្រេចកំពតនៅតែមានទីផ្សារល្អសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ

ដោយៈ សាវុធ
កំពតៈ ទោះបីស្ថិតនៅក្នុងបរិបទកូវីដ១៩ ម្រេចកំពតនៅតែមានទីផ្សារល្អសម្រាប់ការនាំចេញ ដោយសារតែម្រេចកំពតនៅតែរក្សាបានគុណភាពល្អក្នុងការនាំចេញ ហើយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។លោកងួន ឡាយប្រធានសមាគមម្រេចកំពត បានឱ្យដឹងកាលពីថ្មីៗនេះថា សហគមន៍នៅតែបន្តរៀបចំផែនការច្បាស់លាស់ជាមួយក្រុមហ៊ុនEU Land Pepper ក៏ដូចជាយុទ្ធសាស្រ្តសម្រាប់ឱ្យផលិតករទាំងអស់នៅតែរក្សាបានគុណភាពល្អ ហើយសម្រិតសម្រំាងឱ្យស្រប តាមស្តង់ដារបច្ចេកទេសដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ទី ផ្សារក្រៅប្រទេស បើទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ក្ដី។

លោកបានបន្តថា ម្រេចកំពត គឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា ហើយមានការទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ។

លោកបានថ្លែងថា ”ការពីមុនយើងមានទីផ្សារទេសចរណ៍ផងទីផ្សារក្រៅប្រទេសផងក៏យើងលក់បាន៧០តោនដែរ ប៉ុន្តែបើយើងមកប្រៀបនឹងរបត់នៃកូវីដ-១៩ នេះឃើញថាយើងអត់មានទីផ្សារទេសចរណ៍ទេក៏ប៉ុន្តែមានការនាំចេញច្រើនល្អយើងនៅតែមានដំណោះ ស្រាយយើងនៅតែដោះ ស្រាយបានថាយើងមានជុំវិញ៧០តោនទៅ៨០តោនឆ្នាំនេះអាចកើនឡើងព្រោះយើងឃើញភាពនៃការកម្ម៉ង់របស់ក្រុមហ៊ុនមួយៗ គឺគេចាប់ទៅលើកសិករមួយៗអ៊ីចឹងឃើញមានការកម្ម៉ង់ច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា សម្រាប់តម្លៃវិញគឺដូចកាលពីមុនដោយម្រេចខ្មៅតម្លៃ១៥ដុល្លារក្នុង១គីឡូក្រាម ម្រេចក្រហមតម្លៃ២៥ដុល្លារក្នុង១គីឡូ ក្រាម ម្រេចសតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាមនិងម្រេចស្រស់បៃតងតម្លៃ៤ដុល្លារក្នុងមួយគីឡូក្រាម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ការនាំ ចេញម្រេចបាន ២១៤១តោន ថយចុះ៤.៨៩ភាគរយ។ ក្នុងនោះ នាំចេញទៅប្រទេសប៊ែលហ្សិក ចំនួនជាង៧តោន, សារធារណរដ្ឋឆេកជាង១តោន បារាំងជាង៦តោន អាល្លឺម៉ង់ជាង៣តោន ជប៉ុនជាង២តោន កូរ៉េជាង១តោន ប៉ូឡូញជាង៧តោន រុស្សី០.៣១តោន ស៊ុយអ៊ែតជាង១តោន កោះតៃវ៉ាន់១៥តោន អង់គ្លេសជាង១តោន អាមេរិក០.៣៩តោន និងវៀតណាម ជាង២០៩៤ តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here