ADB កាត់បន្ថយការព្យាករណ៍កំណើន GDP របស់ឥណ្ឌាមកនៅ ត្រឹម៧ភាគរយ

ដោយ: លាងហួរ

ឥណ្ឌា: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌាមកនៅត្រឹម៧ភាគរយពី៧,៥ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមេសា។

ដោយចាត់ទុកវាថាជា “ការកែប្រែលើការធ្លាក់ចុះតិចតួច” ADB បានលើកឡើងពី “អតិផរណាដែលហក់ឡើងខ្ពស់ជាងការរំពឹងទុក និងការរឹតបន្តឹងរូបិយវត្ថុ” ដែលជាហេតុផលសម្រាប់ការ កាត់បន្ថយការព្យាករណ៍ GDP របស់ខ្លួនសម្រាប់ប្រទេសឥណ្ឌា។ ADB ក៏បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌាដល់៦,៧ភាគរយផងដែរ។

ការប្រើប្រាស់ឯកជន នឹងរងផលប៉ះពាល់ដោយអតិផរណាខ្ពស់ ដែលបំផ្លាញអំណាចទិញរបស់អ្នកប្រើប្រាស់ ទោះបីជាទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែបន្តប្រសើរឡើងក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ADB បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា “អតិផរណាស្នូលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការចំណាយក្នុងរយៈពេល២ឆ្នាំខាងមុខ ប្រសិនបើប្រាក់ឈ្នួលមិនកែតម្រូវ។

យោងតាមធនាគារADBបានឱ្យដឹងថា សម្ពាធតម្លៃត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការប្រើប្រាស់ក្នុងស្រុក ហើយតម្រូវការសកលដែលធ្លាក់ចុះ និងតម្លៃប្រេងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here