ពន្ឋដាប្រមូលបានប្រាក់ជាង២៤០០លានដុល្លារនៅក្នុងរយៈ ពេល៨ខែឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា​ បានប្រមូលចំណូលបានជាង២៤៣៩លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំនេះ ជាកំណើន​ល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំាំមុន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានលើកឡើងថា ទោះបីជាមានហានិភ័យ បណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបម្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមក លើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនៅតែមានភាពល្អ។

លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើ​យតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩ ៨៧៩.១៤ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩.២៩ លានដុល្លារ) ស្មើនឹង ៨៦.៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន២ ១៣៨.៨៦ ប៊ីលានរៀល (ប្រមាណជា ៥២៨.១១ លានដុល្លារ) ស្មើនឹង ២៧.៦៦%។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា និងសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញានេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here