រដ្ឋាភិបាលចិនគ្រោងជំរុញការវិនិយោគបន្ថែមដើម្បីស្តារសេដ្ឋកិច្ចជាតិ

ដោយ: លាងហួរ

ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីចិន ដែលបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសចិននឹងបន្តដាក់ចេញនូវគោលនយោបាយជាដំណាក់កាលដើម្បីជំរុញស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តោតលើការងើបឡើងវិញនៃការប្រើប្រាស់ និងការជំរុញការវិនិយោគ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន មានប្រសាសន៍ថា ប្រទេសចិននឹងអនុវត្តវិធានការជាច្រើន ដើម្បីរក្សាស្ថិរភាពកំណើនការងារ និងតម្លៃ។ ប្រទេសចិននឹងជំរុញការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ ដែលជាកម្លាំងទាញដ៏សំខាន់ និងខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការជំរុញការវិនិយោគឱ្យមានប្រសិទ្ធភាព។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងត្រីមាសទី២ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ និងភាពទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យ ដែលបានកាត់បន្ថយការប្រើប្រាស់ និងសកម្មភាពរោងចក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក លី ខឺឈាង ក៏បាននិយាយផងដែរថា ប្រទេសចិននឹងពន្លឿនការកសាងគម្រោងសំខាន់ៗ និងបង្កើនការផ្តល់ហិរញ្ញប្បទាន ដោយផ្អែកលើតម្រូវការនៃសេដ្ឋកិច្ចក្នុងស្រុក។

ទិន្នន័យថ្មីៗបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបាត់បង់សន្ទុះបន្ថែមទៀត ដោយសកម្មភាពរោងចក្របានធ្លាក់ចុះ និងកំណើនការនាំចេញថយចុះ ខណៈដែលតម្រូវការធ្លាក់ចុះ ចំពេលមានវិបត្តិជំងឺកូវីដ១៩។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បានប្រកាសពីជំហានបន្ថែមទៀត ដើម្បីជំរុញការវិនិយោគ ដោយពង្រីកវិធានការ ដើម្បីជំរុញសេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញដោយជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here