ការនាំចេញផលនេសាទរបស់កម្ពុជាដាំក្បាលចុះដោយសារខ្វះអ្នកជំនាញកែច្នៃ

ដោយ៖ សុខុម

ភ្នំពេញ: ការនាំចេញផលនេសាទស្រស់ និងកែច្នៃរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់អំឡុងខែមករា ដល់ខែកក្កដា ដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែសីហា នេះ។

មន្ត្រីជាន់ខ្ពស់កម្ពុជា មួយរូបបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជា ដើរយឺតជាងបណ្ដាប្រទេសក្នុងតំបន់ផ្នែកជំនាញបច្ចេកទេសនៅក្នុងការកែច្នៃត្រីឆៅ និងប្រភេទសត្វក្នុងទឹកផ្សេងៗទៀតទៅជាផលិតផលដែលមានតម្លៃខ្ពស់។

រដ្ឋបាលជលផលដែលស្ថិតក្រោមចំណុះក្រសួងរុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២ ការផលិតផលនេសាទទឹកសាបសរុបមានចំនួន២៤.៥០០តោន ដោយធ្លាក់ចុះ៧.៤១០តោន ចំណែកឯការផលិតផលនេសាទទឹកប្រៃសរុបមានចំនួន៦.៨៦០តោន ដោយធ្លាក់ចុះ១០០តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងរយៈពេលដូចគ្នានេះ ការនាំចេញផលនេសាទស្រស់មានចំនួន១.៩៣៣តោន ដោយធ្លាក់ចុះ៣២៦តោន ចំណែកឯផលនេសាទកែច្នៃមានចំនួន៤១តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទិន្នន័យរបស់ក្រសួងបង្ហាញថា ក្នុងឆ្នាំ២០២១ ការនាំចេញផលនេសាទស្រស់មានចំនួន២.៩១៦តោន ឬស្មើនឹង៣៦,៤៥%នៃគោលដៅប្រចាំឆ្នាំ៨.០០០តោន។ នេះបង្ហាញពីការកើនឡើង៩៧១តោន ឬស្មើនឹង៥០%ធៀបនឹងឆ្នាំ២០២០។

ទន្ទឹមនេះ ការនាំចេញផលនេសាទកែច្នៃបានឈានដល់១៥០តោន ឬស្មើនឹង៧,៥០%នៃគោលដៅនាំចេញប្រចាំឆ្នាំ២.០០០តោន ដែលបង្ហាញពីការធ្លាក់ចុះ៨៤% បើធៀបនឹងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here