សហរដ្ឋអាមេរិកផ្តល់កញ្ចប់ជំនួយ១,៧ពាន់លានដុល្លារដល់អ៊ុយក្រែនបន្ថែមទៀត

ដោយ: លាងហួរ

អាមេរិក: សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ប្រាក់បន្ថែមចំនួន១,៧ពាន់លានដុល្លារ ដល់អ៊ុយក្រែនបន្ថែមទៀតសម្រាប់ជំនួយផ្នែកសុខភាព និងមនុស្សធម៌។

កញ្ចប់ថវិកាជំនួយថ្មីនេះ បានឆ្លងកាត់USAID ក្នុងការសម្របសម្រួលជាមួយក្រសួងរតនាគារអាមេរិក ដើម្បីផ្តល់ជំនួយថវិកាផ្ទាល់ដល់ទីក្រុងគៀវ។ ការរួមចំណែកនេះ អាចធ្វើទៅបានដោយមានការគាំទ្រទ្វេrភាគី ដ៏សប្បុរសពីសភា។

ធនធានបន្ថែមដែលផ្តល់ដោយសហរដ្ឋអាមេរិក តាមរយៈធនាគារពិភពលោក នឹងកាត់បន្ថយឱនភាពថវិកាធ្ងន់ធ្ងរ ដែលបណ្តាលមកពីស     ង្គ្រា​មឈ្លានពានរបស់រុស្ស៊ី និងធានាថារដ្ឋាភិបាលអ៊ុយក្រែន អាចបន្តប្រតិ​បត្តិការ និងឆ្លើយតបទៅនឹងតម្រូវការសំខាន់ៗ រួមទាំងការផ្តល់សេវាសំខាន់ៗ ដូចជាការថែទាំសុខភាព ដោយការបើកប្រាក់បៀវត្សរ៍ ដល់បុគ្គលិកថែទាំសុខភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូតមកដល់ពេលនេះ USAID បានផ្តល់ជំនួយថវិកាផ្ទាល់ដល់ប្រទេសអ៊ុយក្រែនចំនួន៤ពាន់លានដុល្លារ។

ធនធានជំនួយទាំងនេះ បានជួយរដ្ឋាភិបាលអ៊ុយក្រែន បន្តអនុវត្តមុខងារស្នូលឧទាហរណ៍ការរក្សាឧស្ម័ន និងអគ្គិសនីដែលហូរទៅកាន់មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត និងគាំទ្រដល់ការផ្តល់មនុស្សធម៌ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ និងបន្តបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងគ្រូបង្រៀន។

ចំណែកសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ក្នុងការជួយអ៊ុយក្រែន និងប្រជាជនរបស់អ៊ុយក្រែន បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal មុននេះបានបញ្ជាក់ប្រតិបត្តិការនេះ នៅក្នុងបណ្តាញTweeter ដោយសរសេរថា ជំនួយឥតសំណងចំនួន១,៧ពាន់លានដុល្លារ បានមកដល់អ៊ុយក្រែនពីមូលនិធិ Trust Fund នៃ WorldBank និងUSAID ។ នេះគឺជាជំនួយទីពីររបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលចំនួនជំនួយសរុបគឺដល់ទៅ៣ពាន់លានដុល្លារ។

សង្គ្រាមនេះ បាននាំឱ្យជនស៊ីវិលជិត៤៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅថ្ងៃទី២៤ខែកុម្ភៈ និងមនុស្សជាង១៥លាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដែលរួមមាន៨,៧លាននាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេ​សផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here