ទឹកប្រាក់ជិត៥១ពាន់លានដុល្លារត្រូវបានចាក់បញ្ចួលក្នុងសកម្មភាពសេដ្ឋកិច្ចនាឆមាសទី១ឆ្នាំនេះ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុនានារួមមាន ធនាគារ មីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន បានផ្តល់កម្ចីរហូតដល់៥០,៧ពាន់ លានដុល្លារអាមេរិក កើនឡើង២២,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ធនាគារជាតិ​នៃ​កម្ពុជា(NBC)​ បង្ហាញថា ប្រតិបត្តិការ​របស់​ធ​នាគារ និង​ស្ថាប័ន​ហិ​រញ្ញ​វត្ថុ​នៅ​កម្ពុជា បាន​ដំណើរការ​យ៉ាង​រលូន និង​ដ៏​រឹងមាំ​នៅក្នុង​ត្រីមាស​ទី​១ឆ្នាំនេះ ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​​ឆាប់រហ័ស​ នៃ​សកម្មភាព​អាជីវ​​កម្ម ​ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ដំណើរការ​សេដ្ឋ​កិច្ច ​សង្គម ​ពេញលេញ​ឡើងវិញ​ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។ ​

NBC កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា កាលពី​ចុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បានផ្តល់​ប្រាក់កម្ចី​ដល់​វិស័យ​ឯកជន រហូតតដល់​ចំនួន២០៥,៤ ​ពាន់​ពាន់​លាន​រៀល (៥០,៧ ​ពាន់​លាន​ដុល្លារ​) កើន ២២,៤ ​ភាគរយ​ បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១ឆ្នាំ​មុន ដើម្បី​បំពេញតម្រូវការ​វិ​និ​យោគ និង​សកម្មភា​ព​សេដ្ឋកិច្ច​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន ​គ្របដណ្តប់​លើ​វិស័យ​សំណង់ ១៣,៧​ ពាន់​លាន​ដុ​ល្លារ កើន២៩,៣ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​។ ពាណិជ្ជកម្ម​លក់ដុំ និង​រាយ​ចំនួន១២,៦ ពាន់​លាន​ដុល្លារ កើន២៦,១​ភាគរយ​ វិស័យ​សេវាកម្ម៥ពាន់​លាន​ដុ​ល្លារ កើន១១,៥​ភាគរយ​ វិស័យ​កសិកម្ម៤,៨ ​ពាន់​លាន​ដុល្លារ កើន១១,៦​ភាគរយ​ ឥណទាន​ទៅលើ​អង្គភាព​គ្រួ​សារ ចំនួន២,៧​ពាន់​លាន​ដុល្លារ កើន៣៧​ភាគរយ​ ផ្នែក​កម្មន្តសាល១,៧ ពាន់​លាន​ដុ​ល្លារ កើន២៤,៨ ភាគរយ និង​ផ្នែក​ផ្សេងៗ១០,២​ ពាន់​លាន​ដុល្លារ កើន​១៦,៨​ ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here