រដ្ឋាភិបាលឡាវផ្តល់ឥណទានដល់ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ស្របពេលសេដ្ឋកិច្ចប្រទេសនេះប្រឈមការដួលរលំ

ដោយ:លាងហួរ

ប្រទេសឡាវ: លោកសូណៃ ស៊ីផាន់ដូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឡាវនឹងផ្តល់លិខិតឥណទាន ដែលមានតម្លៃ២០០លានដុល្លារ ដល់ក្រុមហ៊ុននាំចូលឥន្ធនៈ សម្រាប់ការទិញប្រេងឥន្ធនៈ ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិសម្រាប់រយៈពេលពីរខែខាងមុខ។

លោក Sonexay បានមានប្រសាសន៍ថា បរិមាណថវិកានេះ នឹងគ្រប់គ្រាន់សម្រាប់ទិញប្រេងឥន្ធនៈ ចំនួន២០០លានលីត្រ ដែលនឹងគ្របដណ្តប់តម្រូវការសម្រាប់ខែកក្កដា និងសីហា។

លោកបានបន្តថា រដ្ឋាភិបាលនឹងបន្តផ្តល់រូបិយប័ណ្ណបរទេស ដល់ក្រុមហ៊ុននាំចូលពេញមួយឆ្នាំ ក្នុងការដេញថ្លៃទិញឥន្ធនៈឱ្យបានគ្រប់គ្រាន់។ លោកបានបន្ថែមថា ជាការឆ្លើយតបទៅនឹងសំណួរ របស់សមាជិកសភាអំពីផែនការរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងបន្ត រដ្ឋាភិបាលបានកំពុងផ្តល់ឥណទាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះនៃតម្លៃប្រាក់គីប(Kip) បានបង្កបន្ទុកបន្ថែមលើអ្នកនាំចូលដែលជួបការលំបាក ក្នុងការរករូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ដើម្បីទិញប្រេងឥន្ធនៈដែលត្រូវការច្រើន។

លោកSonexayបានបន្តឱ្យដឹងទៀតថា រដ្ឋាភិបាលនឹងទទួលបានរូបិយប័ណ្ណបរទេស ពីក្រុមហ៊ុនដែលនាំចេញសារធាតុរ៉ែ និងកសិផល ដែលរដ្ឋាភិបាល នឹងផ្តល់រូបិយប័ណ្ណបរទេស ឱ្យអ្នកនាំចូលឥន្ធនៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០២២នេះ។

រដ្ឋាភិបាលបានបែងចែក៦០លានដុល្លារ ឱ្យក្រុមហ៊ុននាំចូលប្រេងឥន្ធនៈក្នុងខែមិថុនា ហើយថ្មីៗនេះក្រសួងហិរញ្ញវត្ថុ បានផ្តល់បន្ថែម១០លានដុល្លារបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here