អត្រាអតិផរណានៅទីក្រុងតូក្យូប្រទេសជប៉ុននៅតែបន្តហក់ឡើងខ្លាំង

ដោយៈ លាងហួរ

ជប៉ុនៈ តម្លៃអ្នកប្រើប្រាស់ស្នូលនៅទីក្រុងតូក្យូ ដែលត្រូវបានគេចាត់ទុកថាជាសូចនាករឈានមុខគេ នៃនិន្នាការតម្លៃទំនិញរបស់ជប៉ុនបានកើនឡើង១.៩ភាគរយនៅក្នុងខែឧសភាបើធៀបនឹងឆ្នាំមុន។

កម្រិតកើនឡើងនៃអត្រានេះ ជាល្បឿនមួយមានកម្រិតលឿនបំផុតបើគិតចាប់តាំងពីកាលពី៧ឆ្នាំមុន​ ដែលជាសញ្ញាមួយបង្ហាញថា ជប៉ុនកំពុងរងផលប៉ះពាល់ ពីសម្ពាធអតិផរណា ដែលជំរុញដោយការឡើងថ្លៃប្រេងឥន្ធនៈនាពេលថ្មីៗនេះយ៉ាងធ្ងន់ធ្ងរ។

ការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការកើនឡើងថ្លៃដើម បានបង្ហាញថា ប្រទេសជប៉ុននឹងមានកំណើនតម្លៃនៅត្រឹម២% សម្រាប់ឆ្នាំនេះ។

អ្វីដែលគេហៅថាCPIស្នូល ដែលមិនរាប់បញ្ចូលថ្លៃអាហារស្រស់ និងថាមពលបានកើនឡើង០.៩ភាគរយនៅក្នុងខែឧសភា ធៀបនឹងឆ្នាំមុន នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលបានបង្ហាញនៅថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតិផរណាអ្នកប្រើប្រាស់ស្នូល នៅទូទាំងប្រទេសរបស់ប្រទេសជប៉ុនក្នុងខែមេសា បានលើសពីគោលដៅ២ភាគរយ របស់ធនាគារកណ្តាលជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ​ ដោយសារការជំរុញពីការកើនឡើងថ្លៃដើមនៃការនាំចូលប្រេងឥន្ធនៈ និងអាហារ។

ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Haruhiko Kuroda បាននិយាយម្តងហើយម្តងទៀតថា អតិផរណាដែលជំរុញដោយតម្លៃថ្លៃដើមបែបនេះ នឹងមានលក្ខណៈបណ្តោះអាសន្ន ហើយនឹងមិននាំទៅរកប្រភេទនៃកំណើនតម្លៃប្រកបដោយនិរន្តរភាព។

ការព្យករណ៍ប្រចាំត្រីមាសថ្មី កាលពីខែមុន BOJ ព្យាករណ៍ថា អតិផរណាអ្នកប្រើប្រាស់ស្នូល នឹងឡើងដល់១.៩ភាគរយ ក្នុងឆ្នាំ២០២២នេះ មុនពេលចុះដល់១.១ភាគរយក្នុងឆ្នាំ២០២៣និង២០២៤៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here