តម្លៃប្រេងសាំងធម្មតាឡើងថ្លៃដល់៥.៦០០រៀលក្នុង​មួយលីត្រ និងម៉ាស៊ូត៥៤០០រៀលក្នុង​មួយលីត្រ

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុង​តម្លៃ៥.៦០០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥៤០០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៨៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៦៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here