អង្គការមួយផ្តួចផ្តើមប្រឆាំងការជួញដូរសាច់សុនក នៅកម្ពុជា

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អង្គការមួយឈ្មោះFOURPAWS បានរៀបចំពិព៌ណ និងបានដឹកនាំយុទ្ឋនាការប្រឆាំងការជួញដូរ សុនកនៅកម្ពុជា។

ក្នុងអំឡុងបើកសិក្ខាសាលាស្តីពី ការយល់ដឹងអំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃពិព័រណ៍សត្វចិញ្ចឹម ជាលើកដំបូងរបស់ខេត្តសៀមរាប។

អង្គការខាងលើនេះ បានរៀបចំសិក្ខាសាលានៅក្រុងសៀមរាបនាព្រឹកងថ្ងៃទី១២ ឧសភានេះ ដោយមានការចូលរួមពីសំណាក់តំណាងមជ្ឈមណ្ឌ​លសកម្មភាពកំចាត់មីនកម្ពុជា តំណាងក្រសួង/មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងថ្នាក់ដឹកនាំសាសនាផងដែរ ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់ សុនខ នៅប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ អង្គការ ក៏បានជូនលិខិតថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ព្រមទាំងអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខនៅក្នុងខេត្តរបស់ពួកគាត់ផ្ទាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពេលអនាគត អង្គការ FOURPAES គ្រោងនឹងសហការបន្ថែមទៀតជាមួយអាជ្ញាធរ ដោយមានគោលបំណងលុបបំបាត់ ការជួញដូរសាច់សុនខ និងឆ្មាទូទាំងប្រទេសកម្ពុជា។

លោក Matt Backhouse ដែលជាប្រធានផ្នែកការថែទាំសត្វអនាថាក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ ហ្វរផរ បានមានប្រសាសន៍ថា សិក្ខាសាលាមួយនេះ គឺជាសិក្ខាសាលាដ៏ពិសេសមួយ បន្ទាប់ពីប្រឈមនូវបញ្ហាជុំវិញជំងឺកូវីដ-១៩ និងផលប៉ះពាល់មកកាន់ពិភពលោក យើងមានសេចក្តីសោមនស្ស រីករាយយ៉ាងអនេកប្បការ ដែលបានឃើញពីការតតាំងយ៉ាងរឹងមាំឆ្ពោះ ទៅរកការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅកម្ពុជា។

លោកបន្តថា “ការលក់សាច់សត្វចិញ្ចឹម បានជះឥទ្ធិពលនៃផលប៉ះពាល់មកកាន់មនុស្ស និងសត្វផ្ទាល់ ម៉្យាងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល យើងសង្ឃឹមថាយើងទាំងអស់គ្នា អាចសហការគ្នាដើម្បីបញ្ចប់អាជីវកម្មមួយនេះឱ្យបានល្អ”។

លោក ប៉ែន ប៊ុនធឿន មន្រ្តីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានលើកឡើងថា “យើងមានការសប្បាយចិត្ត ដែលបានទទួលការទទួលការថ្លែងអំណរគុណពី អង្គការFOURPAWS ។ យើងមានមោទនភាព ដែលបានក្លាយជាខេត្តដំបូងគេ ក្នុងប្រទេសកម្ពុជាដែលចេញសេចក្តីជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ) ហើយយើងនឹងសង្ឃឹមខ្ពស់ ក្នុងការសហការគ្នាជាមួយ អង្គការ ហ្វរផរ និងដៃគូរបស់យើងនាពេលអនាគត ដើម្បីអនុវត្តសេចក្តីហាមឃាត់មួយនេះ។

លោកបន្តថា “យើងលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត និងប្រជាជាតិទាំងមូលរួមរួបគ្នា ក្នុងការប្រឆាំងអាជីវកម្មសាច់សត្វចិញ្ចឹមនេះ”។

ដោយឡែក លោក ប្រាក់ សុម៉ាធី នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា “សត្វសុនខ គឺជាចំណែកមួយដ៏សំខាន់នៃសង្គមយើង វាបានជួយសង្រ្គោះជីវិត ការពារយើង ហើយពួកវាក៏ជាចំណែកមួយ ក្នុងជីវិតរបស់យើងផ្ទាល់ផងដែរ។ សត្វសុនខ(ឆ្កែ) គួរណាស់ត្រូវទទួលបានតម្លៃខ្ពស់ពីមនុស្សផងដែរ ពួកវាមិនស័ក្តិសមនឹងត្រូវបានគេសម្លាប់ សម្រាប់យកសាច់មកជួញដូរនោះទេ។

លោកបន្តថា “ពួកវាក៏ស័ក្កិសមនឹងទទួលបានសេចក្តីស្រលាញ់ និងការអាណិតអាសូរពីមនុស្សផ្ទាល់”។

អង្គការFOURPAWS ធ្វើការនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋាន ដៃគូនិងអ្នកពាក់ព័ន្ធផ្សេងទៀត សម្រាប់ការបញ្ឈប់ប្រកបដោយនិរន្តរភាព ចំពោះការជួញដូសាច់សុនខ និងឆ្មារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here