តម្រូវការមាសទូទាំងពិភពលោកហក់ឡើងខ្លាំងរហូតដល់ ៣៤ភាគរយ

ដោយៈសុខុម

រីយ៉ាដៈ ស្របពេលទីផ្សារកាន់ តែប្រែប្រួលឡើងចុះយ៉ាងរហ័ស ហើយពិភពលោក កំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយភ្លើងសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន មាសនៅតែមានតម្រូវការខ្ពស់ ដោយសម្រេចបានកំណើន៣៤ភាគរយ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។

របាយការណ៍និន្នាការតម្រូវការមាស (Gold Demand Trends) របស់ក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានបង្ហាញថា មាសនៅតែជាទ្រព្យដ៏វិនិយោគក៏មានសុវត្ថិភាព ដែលបានធ្វើឱ្យតម្រូវការដុំមាស និងកាក់មាសកើនឡើង១១%ឈានដល់២៨២តោន។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា។

ទោះជាយ៉ាងណា របាយការណ៍នេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការបន្តបិទខ្ទប់ នៅក្នុងប្រទេសចិន និងការឡើងថ្លៃខ្ពស់ នៅប្រទេសតួកគី បានរួមចំណែកធ្វើឱ្យតម្រូវការមាសធ្លាក់ចុះ២០% បើធៀបនឹងត្រីមាសទី១ ដើមឆ្នាំ២០២១ ដែលសម្រេចបានកំណើនខ្ពស់ខ្លាំង។

ការផ្គត់ផ្គង់មាសសរុបនៅទូទាំងពិភពលោក បានកើនឡើង៤% ឈា​នដល់៨៥៦តោន ដែលជំរុញដោយការសម្រុកខ្លាំង នៅក្នុងផលិតកម្មរ៉ែមាស។ លើសពីនេះមាសដែលកែច្នៃឡើងវិញ ក៏បានកើនឡើង១៥% បើធៀបនឹងឆ្នាំមុន ដោយឈានដល់៣១០តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមប្រឹក្សាមាសពិភពលោកឱ្យដឹងថា ការធ្លាក់ចុះនូវសកម្ម​ភាពរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យក្នុងប្រទេសនានា ដូចឥណ្ឌា ជាដើមនៅក្នុងត្រីមាសទី១ បានជះផលប៉ះពាល់ផ្ទាល់ មកលើសកម្មភាពទិញមាស។
របាយការណ៍ដដែលបង្ហាញថា កត្តាដ៏សំខាន់នេះបូករួមការហក់ឡើងថ្លៃ បានធ្វើឱ្យអតិថិជនឥណ្ឌា ជាច្រើនផ្អាកទិញមាសសិន៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here