អគារTVET ថ្មីមួយ នឹងលេចរូបរាងនៅខេត្តព្រៃវែង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

 ដោយៈលក្ខិណា

ភ្នំពេញៈ អគារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ( TVET ) ថ្មីមួយនឹងលេចរូបរាងនៅក្នុងសាកលវិទ្យាល័យ ជាស៊ីម កំចាយមារក្នុងខេត្តព្រៃវែង នៅពេលខាងមុខនេះ ដែលអគារនេះនឹងចូលរួមចំណែកលើការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស ដើម្បីជំរុញការអភិវដ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នាពេលអនាគត។

សម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងដំណើរទស្សនកិច្ចសាកលវិទ្យាល័យជា ស៊ីមកំចាយមារ កាលពីថ្ងៃទី៧ មីនា២០២២ជាមួយអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាកាលពីថ្ងៃទី៧ មិនាកន្លងមកថា សាក​លវិទ្យាល័យជាស៊ីម កំចាយមារ បានចូលរួមចំណែកផ្ដល់ចំណេះដឹង និងជំនាញដល់សិស្ស និស្សិតនៅក្នុងខេត្តព្រៃវែង និងមកពីបណ្ដាខេត្តនានា។ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំ នៅទីនេះ សម្ដេចបានស្នើឥណ្ឌាពិនិ ត្យលទ្ធភាពពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តព្រៃវែង ជាពិសេសជាមួយនឹងសាកលវិទ្យាល័យជាស៊ីម កំចាយមារលើជំនាញបច្ចេកវិទ្យាព័ត៌មាន ។

សម្ដេចក៏បានបង្ហាញ ពីគម្រោងបង្កើតការអប់រំគ្រប់កម្រិត នៅតំបន់ក្នុងសាកលវិទ្យាល័យនេះផ្ទាល់ ពោលគឺចាប់ពីមត្តេយ្យ សិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជួយសម្រួលដល់សិស្ស និស្សិតមកទទួលបានការអប់រំ ក្នុងទីតាំងតែមួយ និងគ្រូបង្រៀន និងសាស្ត្រាចារ្យ ដែលបម្រើការងារនៅក្នុងសាកលវិទ្យាល័យផងដែរ ។

លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នឥណ្ឌាមានគម្រោងអភិវឌ្ឍន៍ជាច្រើនជាមួយប្រទេសកម្ពុជា ដែលគម្រោងមួយចំនួនបានបញ្ចប់ និងមួយចំនួនទៀត បាននិងកំពុងអភិវឌ្ឍ ហើយក្រៅពីគម្រោងទាំងនេះ ឥណ្ឌាក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ ។ ប្រទេសឥណ្ឌាក៏កំពុងអនុវត្តកម្មវិធីអប់រំ បណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតឧត្តម នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធអនឡាញ រយៈពេលខ្លី ហើយលោកជំទាវក៏បានយល់ថាការរៀបចំឱ្យនិស្សិតកម្ពុជា ទៅទស្សនកិច្ចនៅឥណ្ឌាគឺមានភាពចាំបាច់ នៅក្នុងការបណ្ដុះបណ្ដាលនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here