ហាងឆេងមាសហក់ឡើងស្រឺតៗស្របពេលកំពុងមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន

ដោយៈសុខុម

បាងកក: ហាងឆេងមាសបានហក់ឡើងថ្លៃស្រឺតៗ ស្របពេលកំពុង ផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយហាងលក់មាសភាគច្រើន លក់មាសមួយដុំក្នុងទម្ងន់១បាត (baht) ឬ ស្មើ១៥,២៤៤ក្រាមក្នុងតម្លៃ៣០.៦០០បាត (៩២៨ដុល្លារអាមេរិក) កាលពីថ្ងៃច័ន្ទ ទី៧ មីនា។

សមាគមពាណិជ្ជករមាសបានលើកឡើងថា តម្លៃលក់ចេញមាសដុំគឺ៣០.៦០០បាត (៩២៨ដុល្លារអាមេរិក) ចំណែកតម្លៃទិញចូលក្នុងមួយដុំតម្លៃ៣០.៥០០បាត (៩២៥ដុល្លារអាមេរិក)។

លោក Jitti Tungsitphakdee ប្រធានក្រុមហ៊ុនជាងទងលក់មាស Chin Hua Heng Goldsmiths និងជាប្រធានសមាគមពាណិជ្ជករមាសបានថ្លែងថា តម្លៃមាសដុំបានឡើងថ្លៃចំនួន២.០០០ (៦០ដុល្លារអាមេរិក) ពីតម្លៃអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

តម្លៃទិញគ្រឿងអលង្ការមាស មានទម្ងន់មួយបាតគឺ២៩.៩៥៦.១៦បាត (៩០៨ដុល្លារអាមេរិក) ខណៈលក់ចេញក្នុងតម្លៃ៣១.១០០បាត (៩៤៣ដុល្លារអាមេរិក)។ តម្លៃមាសបានហក់ឡើង៣៥០បាត (១០ដុល្លារអាមេរិក) កាលពីថ្ងៃអាទិត្យ ទី៦ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jitti Tungsitphakdee ជឿថា “ប្រសិនបើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត នោះតម្លៃនឹងបន្តហក់ឡើងឥតឈប់ឈរ”។

លោកបញ្ជាក់ថា ហាងរបស់លោកបានត្រៀមរៀបចំ សាច់ប្រាក់ប្រហែ​ល១០០លានបាត (៣,០៣លានដុល្លារអាមេរិក) សម្រាប់ទិញមាសពីអតិថិជន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here