រដ្ឋមន្រ្តីសេដ្ឋកិច្ចៈកម្ពុជាកំណត់យកអាទិភាពបីដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័៍ត្នបានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

អាទិភាពចំនួន៣ រួមមាន ទី១ ការស្តារឡើងវិញ (Recovery) ទី២ ការកសាងភាពធន់ (Resiliency)និងទី៣ ការរួបរួមគ្នា (Togetherness) សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ាន ឆ្នាំ២០២២ស្តីពី “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈ​មទាំងអស់គ្នា។

លោកបណ្ឌិតអូន ព័ន្ឋមុនីរ័តុ្នបានលើកឡើងបែបនេះ ជាមួយលោក Chris Humphrey នាយក ប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)កាលពីដើមសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងសុទិដ្ឋិនិយមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្តារឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។

សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី៣ របស់អាស៊ាន (បន្ទាប់ពីចិន និងអាមេរិក) ដោយគ្របដណ្តប់ប្រមាណ១០.៦% នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន និងជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំទី៣ ជាមួយនឹងរំហូរ FDI សរុបចំនួន៧.៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តវិធានការអន្តរាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគឺការទប់ស្កាត់ផល-ប៉ះពាល់អវិជ្ជមាន  មកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក។

លោកបន្តថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការគាំទ្រ និងជ្រោម​ជ្រែង ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២ ព្រមទាំងការគាំទ្រសម្រាប់ការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាននេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here