កម្ពុជា ចិន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ដោយៈលក្ឋិណា

ភ្នំពេញៈ ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាបានសម្រេចលើអនុស្សរណៈយោគយល់គ្នារវាងកក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ វិច្ឆិកា២០២១ ដោយលោ​កប៉ាន សូរស័ក្តិរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែង សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា២០២១ឱ្យដឹងថា បន្ទាប់ពីសម្ដេចបានជជែកពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីចិន លោកលី ខឺឈាង បានយល់ព្រមទទួលទិញទំនិញកសិផលពីកម្ពុជា ចូលទីផ្សារចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ដូចមុនទៀតឡើយ។

សម្តេចបន្តថាមិនតែប៉ុណ្ណោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលនឹងចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ក៏នឹងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅប្រទេសចិនបន្ថែមទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here