សេដ្ឋវិទូ អះអាងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅត្រីមាសទី៤ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីមានពន្លឺនៃភាគជោគជ័យពីប្រទេសធំៗ ដែលកំពុងផលិតវ៉ាក់សាំងកូវីដ១៩ សេដ្ឋវិទូរាជបណ្ឌិត្យសភាកម្ពុជា មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញនៅត្រីមាសទី៤ ឆ្នាំ ២០២០។

កាលពីថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទំនងជាធ្លាក់ចុះចន្លោះពី ១ភាគរយទៅ ២,៩ ភាគរយនៅឆ្នាំនេះ ដែលជាផលអវិជ្ជមានសម្រាប់ប្រទេសនេះ។

ប៉ុន្តែ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន (China Study Centre )នៅរាជបណ្ឌិត្យសភាកម្ពុជាមានសុទិដ្ឋិនិយម ហើយជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងវិលត្រឡប់មកវិញឆាប់ៗនេះ។ លោកថា “ខ្ញុំគិតថានៅត្រីមាសទី ៤ ឆ្នាំ ២០២០ ជំងឺកូវីដ១៩ សង្ឃឹមថានឹងបញ្ចប់ ហើយសេដ្ឋកិច្ចនឹងងើបឡើងវិញ ពីព្រោះខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៣ ខែទៀត វ៉ាក់សាំងនឹងត្រៀមរួចរាល់ បន្ទាប់ពីមានសញ្ញាវិជ្ជមានមួយចំនួននៃការប្រកាសវ៉ាក់សាំងពីប្រទេសជាច្រើន”។

លោកបណ្ឌិត សេរីវឌ្ឍ បានពន្យល់ថា ប្រទេសតូចមួយ ដូចជាប្រទេសកម្ពុជា ដែលពឹងផ្អែកលើប្រទេសដទៃទៀតនឹងជំរុញកំណើនដោយផ្អែកលើប្រទេសធំៗដទៃទៀត។ ប្រសិនបើដៃគូពាណិជ្ជកម្មរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក ចិន និងអាស៊ានកើនឡើងនោះ កម្ពុជាក៏នឹងរីកចម្រើនដែរ។ លោកក៏បានអំពាវនាវឱ្យអាស៊ានមានសាមគ្គីភាព និងពង្រឹងការធ្វើពាណិជ្ជកម្មរវាងអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក “ប្រសិនបើជំងឺ១៩ បញ្ចប់ទៅ ប្រទេសសមាជិកអាស៊ានត្រូវតែគិតអំពីការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ សមាជិកអាស៊ានកំពុងធ្វើពាណិជ្ជកម្មជាមួយតំប ន់និងពិភពលោក ប៉ុន្តែពួកគេមិនធ្វើពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ានខ្លួនឯងច្រើនទេ ដូច្នេះនៅពេលមានវិបត្តិ ពួកគេ(អាស៊ាន) ក៏នឹងធ្លាក់ចុះដែរ”។

លោកបណ្ឌិតសេរីវឌ្ឍ បានថ្លែងថា មធ្យោបាយមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ក្នុងពេលមានជំងឺរាតត្បាតគឺតាមរយៈការប្រើប្រាស់ក្នុងស្រុក។ សេដ្ឋវិទូរូបនេះក៏ជឿជាក់ផងដែរថា វិបត្តិនេះផ្តល់នូវឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោក ឱ្យដឹងថា “បញ្ហារបស់សហគ្រាសធុនតូច និងមធ្យមគឺថា យើងមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទេ។ ឥឡូវនេះ ព្រំដែនរបស់យើងជាមួយប្រទេសជិតខាងត្រូវបានបិទ ដូច្នេះហេតុអ្វីបានជាសហគ្រាសធុនតូច និងមធ្យមមិនអាចចាប់យកឱកាសនេះ ហើយធ្វើឱ្យវាដំណើរការសម្រាប់ពួកគេ?”។

នៅក្នុងរបាយការណ៍របស់ខ្លួនធនាគារពិភពលោក បានកត់សម្គាល់ឃើញថា វិបត្ដិនៃជំងឺរាតត្បាត នឹងបង្កហានិភ័យដល់ការងារចំនួន ១,៧៦ លាននាក់ ដែលជាលទ្ធផលនៃការខាតបង់នៅក្នុងវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់ ដែលមានចំនួនច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ច។
៕ ASEAN Post

LEAVE A REPLY

Please enter your comment!
Please enter your name here