កម្ពុជា ចិនប្រកាសបញ្ចប់ការចរចាពាណិជ្ជកម្មសេរីនៅថ្ងៃនេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសកម្ពុជានិងប្រទេសចិន បានប្រកាសរួមគ្នាថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានបញ្ចប់ជាស្ថាពរនៅថ្ងៃតាមរយៈវីដេអូអនឡាញ ដោយភាគទាំងពីរសន្យាថានឹងគោរតាមការសម្រេចនៃការចរចា ។

យោងតាមលោក Deng Xijun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំតំបន់អាស៊ានបានលើកឡើងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសចិន និងប្រទេសកម្ពុជា បានប្រកាសថាបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរបានបញ្ចប់ ជាបន្តទៀតទៅទៀត ប្រទេសទាំងពីរនឹងកាន់តែមានភាពងាយស្រួលក្នុងការវិនិយោគទៅវិញទៅមក ងាយស្រួលក្នុងការធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកទាំងទំនិញនិងការវិនិយោគ និងអាចជំរុញអោយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងថែមទៀត ។

បើតាមលោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ថាកម្ពុជាបានត្រៀមរួចរាល់ក្នុងការធ្វើការងារបន្តរួមជាមួយចិន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅពេលឆាប់ៗនេះ ។

លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា នៅខែក្រោយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើជាអធិបតីភាពក្នុងការចុះហត្ថលេខារវាងចិននិងកម្ពុជា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនត្រូវបានបញ្ចប់ការចរចា កម្ពុជានឹងត្រៀមខ្លនក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀតផងដែរ ក្នុងនោះកម្ពុជាក៏បានប្រកាសរួចហើយពីការចរចាជាមួយកូរ៉េលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីននេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here