ហេតុអ្វី​គួរ​វិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ តើ​ការជួញដូរ​ឬ​វិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ ឬ​ផ្សារ​ហ៊ុន​កម្ពុ​ជាមាន​ផលចំណេញ និង​ឱកាស​វិនិយោគ​ដូចម្តេច? ខណៈ​ផ្សារ​នេះ​ជា​ស្ថាប័នហិរញ្ញវត្ថុ​ថ្មី​មួយ​ដែល​វិនិយោគ​ដោយ​រដ្ឋាភិបាល។

តើ​ការជួញដូរ​ភាគហ៊ុន​មានគុណ​ប្រយោជន៍​បែបណា ថ្ងៃនេះ​គេហទំព័រ Cambodiabanknews.com សូម​លើកយក​ចំណេះដឹង​ខ្លី​សំរាប់ អ្នកអាន​បាន​សិក្សា​ស្វែងយល់។

ការពិត ការជួញដូរ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ផ្តល់ជូន​លោកអ្នក​នូវ​ឱកាស​និង​ផលប្រយោជន៍ផ្សេងៗដូចជា ទី១ ឱកាស​មួយ​បន្ថែមទៀត​ក្នុងការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជីរ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជាជាង​បើក​អាជីវកម្ម​រកស៊ី​ខ្លួនឯង ឬ​ចូល​ហ៊ុន​រកស៊ី​ជាមួយ​បងប្អូន​ឬ​មិត្ត​ភ័ក្ត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ឱកាស​ក្លាយជា​ម្ចាស់​ម្នាក់​របស់​ក្រុមហ៊ុន​ចុះបញ្ជី ដែល​លោកអ្នក​ពេញចិត្ត បើទោះជា​មាន​ប្រាក់​បន្តិចបន្តួច​ក៏ដោយ។ ទី៣ ជា​ប្រភព​ចំណូល​ទី​ពីរ​បន្ថែម​លើ​ប្រាក់បៀវត្ស​ន៍ ឬក៏​ប្រាក់ចំណេញ​ពី​អាជីវកម្ម​ដែលមាន​ស្រាប់ ក្នុង​ទម្រង់​ជា​ភាគលាភ​ឬ​ប្រាក់ចំណេញ​ពី​ការទិញ​លក់​ភាគហ៊ុន។ ទី៤ ជា​ជម្រើស​មួយ​បន្ថែមទៀត សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សំនុំ​វិនិយោគ​របស់លោក​អ្នក គឺ​បន្ថែម​លើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​ការ​សន្សំ​មាន​កាលកំណត់​នៅ​ធនាគារ ជាដើម។

ទី៥ មាន​ភាពងាយស្រួល​ក្នុង​ការចូល​វិនិយោគ បើទោះជា​មាន​ប្រាក់​តិចតួច​ក៏ដោយ ហើយ​ងាយស្រួល​ក្នុងការ​ដកខ្លួន​ចេញ​វិញ នៅពេលដែល​លោកអ្នក​ត្រូវការ​សាច់ប្រាក់​វិញ ទី៦ មិនមាន​ពន្ធ​ប្រថាប់ត្រា​លើ​ការជួញដូរ​មូល​ប​ត្រ​នៅ ផ.ម.ក.ទេ ទី៧ មិនមាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ ដែល​ទទួល​ដោយ​និវេសន​ជនកម្ពុជា​ទេ (រួមទាំង​ជនបរទេស​ផងដែរ) ហើយ​មានការ​បន្ធូរបន្ថយ៥០%លើ​ពន្ធ​កាត់​ទុក(១៤%) លើ​ភាគលាភ​ទទួល​ដោយ​អ​និវេសន​ជន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ដោយ​រាប់​ចាប់ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​ដំបូង​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here