រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលជាង ២១លានដុល្លារក្នុងត្រីមាសទី៣

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៦.៥៨៥.០៧១.០០០រៀល (ប្រមាណ ២១,៦លានដុល្លារ)  ក្នុងត្រីមាសទី៣ ឆ្នំា២០២០ កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ២២.៦៥៣.៨៧២.០០០រៀល ស្មើនឹង ៣៥,៤៣%។ នេះបើយោងតាមការរបាយការណ៍របស់ រ.ទ.ស.ភ ដែលបានដាក់ជូនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

របាយការណ៍ បានឱ្យដឹងថា ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុប ចំនួន ២៧.១៤០.៨៤២.០០០រៀល កើនឡើងចំនួន ៥.៤៧២.៩៦៣.០០០រៀល ស្មើនឹង ២៥,២៦% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៩។ 

សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៣៧.៤៨៣.៧២៨.០០០រៀល កើនឡើងចំនួន ៦១.២១៨.២៣០.០០០រៀល ស្មើនឹង ៣៤,៧៣% និងចំណេញសុទ្ធសរុបចំនួន ៦៩.៥៦៦.០៣៥.០០០រៀល កើនឡើងចំនួន ៣០.២៤១.៦៨៩.០០០រៀល ស្មើនឹង ៧៦,៩០% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៧៨៥.២២៦.៥២៩.០០០រៀល កើនឡើងចំនួន ១៨០.៨៨២.៦០៧.០០០រៀល ស្មើនឹង ១១,២៧% និងមូលធនសរុបមានចំនួន ៩៦៣.២៦៦.៨៤៧.០០០រៀល កើនឡើងចំនួន ៤៩.៥៦២.២០៨.០០០រៀល ស្មើនឹង ៥,៤២%។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៨.២៥៩.៨០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៥.១៥០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨៤.៨២៥.៧៨៧.០០០រៀល និងចំណាយសរុបចំនួន ៥៦.២១៤.៣៧៧.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here