លោកស៊ី ជីនពីង៖ ចិន មានឆន្ទៈជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក

ដោយ៖ វុធ្ធី

អន្តរជាតិ៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់លោកតាមរយៈវីដេអូនៅក្នុងពិធីបើកពិព័រណ៍នេះ កាលសប្តាហ៍មុនថា ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ (CIIE) ស្របពេល ដែលមានវិធានការណ៍សុវត្ថិភាព បង្ហាញពីឆន្ទៈស្ម័គ្រចិត្តរបស់ចិនក្នុងការចែករំលែកឱកាសទីផ្សារ និងចូលរួមការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

លោក បានបន្តទៀតថា បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ៣ ឆ្នាំ ពិព័រណ័ CIIE បានក្លាយជាវេទិកាមួយ សម្រាប់ការទិញទំនិញអន្តរជាតិ ជំរុញការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ទន្ទឹមនឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការបើកចំហរបស់ចិន។

លោកបានពណ៌នាពិព័រណ៍នេះថាជា “ផលិតផលសាធារណៈអន្តរជាតិ” ដោយភ្ជាប់ប្រទេសចិនទៅពិភពលោក។
ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានធ្វើឡើងទាំងនៅក្នុងបណ្តាញ Internet ហើយមានសហគ្រាសធំៗទូទាំងពិភពលោក ដែលចូលរួមយ៉ាងសកម្មនៅក្នុងការតាំងពិព័រណ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញពាណិជ្ជកម្មសកល និងពហុភាគីក៏ ដូចជាការបើកទីផ្សារចិន យ៉ាងសកម្មទៅកាន់ពិភពលោក ខណៈកម្ពុជា នឹងអាចទាក់ទាញការវិនិយោគអន្តរជាតិ និងចិនបន្ថែមទៀតពីពិព័រណ៍នាំចូលអន្តរជាតិមួយនេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យលោកស៊ាង ថៃ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាវាយតម្លៃខ្ពស់ចំពោះការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣នេះ ដែលត្រូវបានឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក បានថ្លែងថា “ពិព័រណ៍នេះបានបង្ហាញថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តលើកកម្ពស់ពាណិជ្ជកម្ម និងពហុភាគីអន្តរជាតិ ទោះបីមានវិបត្តិជំងឺកូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here