សភាពាណិជ្ជកម្មកម្ពុជាត្រៀមចេញផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តស្វាយរៀង

        ដោយគង់ សិរីម៉ាលីនណា

        ស្វាយរៀងៈ សភាពាណិជ្ជកម្មកម្ពុជាបាន និងកំពុងពង្រីកការផ្សព្វផ្សាយ តាមរយៈការសរសរសៀវភៅ មគ្គុទេសវិនិយោគក៏សំរាប់បណ្តាខេត្តនិមួយៗ ដែលអាចបង្ហាញដល់អ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគនៅតាមបណ្តារាជធានី ខេត្តទាំង២៥នៅកម្ពុជា។

ជាក់ស្តែងកាលពីថ្ងៃទី២៤ តុលាកន្លងមកនេះ ថ្នាក់ដឹកនាំាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកឧកញ៉ាងួន ម៉េងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបជាមួ​យលោកឧកញ៉ាសុខ រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការីដើម្បីប

ញ្រ្ជាបពីផែនការសរសេរសៀវភៅ “មគ្គុទេសក៏វិនិយោគខេត្តស្វាយរៀង” ដែលអ្នកវិនិយោ​​គជាតិ និងអន្តរជាតិអាចប្រើប្រាស់ជាព៌តមាន ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗរបស់ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានបើកឳកាសឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននានា អ្នកវិនិយោគជាតិ អន្តរជាតិអាចផ្សព្វផ្សាយពីក្រុមហ៊ុន និងសេវាកម្មរបស់ខ្លួន និងចូលរួមឧបត្ថម្ភគាំទ្រដល់ការបោះពុម្ពសៀវភៅនេះ ដែលមានតម្លៃចាប់ពី៥០០ដល់៣០០០ដុល្លារអាមេរិក។

សៀវភៅនេះនឹងត្រុវនិពន្ឋ និងរៀបរៀងឡើងដោយក្រុមហ៊ុនANA Advisory ដែលនឹងចុះស្រាវជ្រាវ និងចងក្រងសៀវភៅនេះ។

ទោះជាយ៉ាងណាការរៀបចំសៀវភៅនេះ មិនទាន់សម្រេចបញ្ចប់នៅពេលណានៅឡើយទេ ខណៈក្រុមការងារកំពុងរៀបចំស្រាវជ្រាវ។

លោកឧកញ៉ាសុខ រ៉ាដូប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានគាំាំទ្រយ៉ាងពេ​ញទំហឹងលើការងារនេះ ព្រោះសៀវភៅនេះបានផ្តល់ចំណេះដឹង ក៏ដូចជាបង្ហាញពីសក្តានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ពិសេសជាការ​បង្ហាញព៌តមានពីភាពរីកចម្រើន នៃវិស័យនិមួយៗក្នុងខេត្តស្វាយរៀង ដែលថ្នាក់ដឹកនាំក្រុមហ៊ុននានា ក៏ដូចជា អ្នកវិនិយោគជាតិ និងអន្តរជាតិ អាចមើលឃើញពីសក្តានុពលរបស់ខេត្ត ដែលអាចចាប់យកឳកាសវិនិយោ​គក្នុងខេត្ត។

លោកឧកញ៉ាបន្តថា “ក្នុងនាមថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ខ្ញុំគាំទ្រយ៉ាងពេញទំហឹងដល់ការសរសេរ និងរៀបរៀងសៀវភៅនេះឡើង ព្រោះវាផ្តល់ប្រយោជន៍៍សំខាន់ណាស់ដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិ”។លោកបន្តថា “ក្រោ​មការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ខេត្តស្វាយរៀងមានការអភិវឌ្ឍយ៉ាងលឿន ហេតុនេះ បន្ទាប់ពីការចេញផ្សាយសៀវភៅនេះបន្ថែមទៀត ខ្ញុំសង្ឃឹមថាខេត្តស្វាយរៀងនឹងទាក់ទាញបាននូវគំរោងវិនិយោគធំៗជាច្រើនទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here