ក្រុមហ៊ុនថាមពលម៉ាឡេស៊ីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលចំណូលបានជាង ៥០លានដុល្លារនៅឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុន ផេសថិក (PESTECH) (ខេមបូឌា) ម.ក. មានចំណូលសរុបចំនួន ២០៣,០១៤លានរៀល (ប្រមាណ៥០,៧៥លានដុល្លារ) ក្នុងឆ្នាំ២០២០ ថយចុះជាងឆ្នាំ២០១៩ ចំនួន២៨,០៤៤ លានរៀល ស្មើនឹង១២.១៤% ខណៈប្រាក់ចំណេញមុនពេលកាត់ពន្ធ ៣៧,៧៧៦ លានរៀល កើនឡើងចំនួន ២៨,២៤៧ លានរៀល ស្មើនឹង២៩៦.៤៣% បើធៀបនឹងឆ្នាំ ២០១៩។

នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលដាក់ជូនផ្សារមូលបត្រកម្ពុជា (CSX)នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះដែរទ្រព្យសកម្ម សរុបរបស់ ផ.ថ.ខ (PEPC ) មានចំនួន ១,០១៦,១១២លានរៀល កើនឡើងចំនួន ១៧៣,៨២២លានរៀល ស្មើនឹង២០.៦៤% និងមូលធនសរុបមានចំនួន៦៩,៩៥៧លានរៀល កើនឡើង ចំនួន១៣,៣៤៦លានរៀល ស្មើនឹង២៣.៥៧%។

លោក Lim Pay Chuan ប្រធានកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PESTECH បានសេចក្តីសោមន្សរីករាយជាខ្លាំងនៅក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នានូវរបាយការណ៍ប្រចាំឆ្នាំ ដំបូងរបស់ក្រុមហ៊ុន PESTECH (Cambodia) Plc. (PCL) ដែលបានចុះបញ្ជីលក់មូលបត្រ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា ការចុះបញ្ជីលក់មូលបត្ររបស់ PCL គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍសាជីវកម្មក្នុងរយៈពេលវែងរបស់យើង។ គណៈគ្រប់គ្រងរបស់ PCL បានរៀបចំចក្ខុវិស័យនៃសាជីវកម្មរបស់ PCL ចាប់តាំងពីក្រុមហ៊ុននេះបានចាប់ កំណើតនៅក្នុងឆ្នាំ ២០១០ ទន្ទឹមនឹងនេះ បានខិតខំប្រឹងប្រែងសម្អិតសម្អាងការពង្រីកអាជីវកម្មរបស់ខ្លួន ការ ចូលក្នុងទីផ្សារ អភិបាលកិច្ច និងការគ្រប់គ្រងផ្ទៃក្នុង និងសកម្មភាពនៃទំនួលខុសត្រូវចំពោះសង្គមនៅក្នុងរ យៈពេលជាច្រើនឆ្នាំមកនេះ។

គន្លងនៃការស្នើលក់ជាសាធារណៈជាលើកដំបូងសម្រាប់ PCL បានអនុវត្តតាមដំណើរការអភិវឌ្ឍ ដែលបានគ្រោងទុករបស់ខ្លួន រហូតដល់ក្រុមហ៊ុននេះបានត្រៀមខ្លួនរួចរាល់ និងទទួលបានផ្លែផ្កានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នៅពេលដែលការចុះបញ្ជីលក់មូលបត្រត្រូវបានបញ្ចប់រួចរាល់ប្រកបដោយភាពជោគជ័យ បច្ចុប្បន្ន PCL បានក្លាយជាតួអង្គដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលបានចុះ csx។

នេះអាច ជាការបោះជំហាន ដ៏សំខាន់មួយសម្រាប់ PCL នៅក្នុងការបង្កើតឥទ្ធិពលរបស់ខ្លួននៅលើទីផ្សារទុន ដែលកំពុងតែចាប់កំណើតនៅក្នុងប្រទេសកម្ពុជា ការពង្រីកសក្តានុពលនៃការអភិវឌ្ឍម៉ាកសញ្ញាហេដ្ឋារចនា សម្ព័ន្ធថាមពលដែលកំពុងតែរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវាដល់តំបន់នៅតាមដងទន្លេ មេគង្គ តាមរយៈការ នាំចេញចំណេះធ្វើ សេវា និងផលិតផលនានានៅក្នុង ឧស្សាហកម្មថាមពល។

លោក Lim បានថ្លែងថា “ការចុះបញ្ជីលក់មូលបត្ររបស់ PCL មិនមែនជាលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចទាំងស្រុងនោះ ទេ។ យើងអនុវត្តការចុះបញ្ជីលក់មូលបត្រ ស្របតាមបំណងប្រាថ្នានៃគ្រុប(Group )របស់យើងនៅក្នុងការបង្កើត ក្រុមហ៊ុនមហាជននៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៃប្រទេសកម្ពុជា ដែលអាចផ្តល់សេវាដល់តំបន់ CLMV។
PCL បាន និងកំពុងមានភាពរីកចម្រើន ទន្ទឹមគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ ២០១០ មកម៉្លេះ។ គណៈគ្រប់គ្រងបានមើលឃើញនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យថាមពល នៅក្នុងប្រទេសដែលមានមជ្ឈដ្ឋានសេដ្ឋកិច្ច និងនយោបាយប្រកបដោយស្ថេរភាពនេះ។

លោក បានបន្តទៀតថា “លើសពីនេះទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេស CLMV ភាគច្រើន គឺដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍសង្គមច្រើនជាងលក្ខខណ្ឌតម្រូវនៅក្នុងការធ្វើឧស្សាហូបនីយកម្ម។ អាស្រ័យហេតុនេះ យើងជឿជាក់ ថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនឹងនៅតែមានភាពខ្លាំងក្លានៅក្នុងតំបន់នេះ”។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីPestech (ខេមបូឌា) បានដាកការបោះផ្សាយ ជាសាធារណៈជាលើកដំបូង (IPO) នៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១២ ខែសីហា។ ក្រុមហ៊ុនPestech Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រោមការគ្រប់គ្រង១០០ភាគរយរបស់ក្រុមហ៊ុន Pestech International Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here