គណៈកម្មការ​មូលប័ត្រ​កម្ពុជា និង​អូស្ត្រាលី​ចាប់ដៃគ្នា​ដើម្បី​កៀងគរ​ទុន​សម្រាប់វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី និង​គណៈកម្មការ​មូល​ប័ត្រ​កម្ពុជា (គ.ម.ក) សហការគ្នា បើក​ឱ្យ​ដំណើរការ គម្រោង​កៀងគរ​ទុនវិនិយោគ សម្រាប់​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទីផ្សារ​មូលប័ត្រ។

ការសហការ​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោក​ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលប័ត្រ​ក​ម្ពុ​ជា​កាលពី​ម្សិលមិញ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​មូលប័ត្រ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

ទីផ្សារ​មូលធន​ក្នុងស្រុក ប្រកបដោយ​ប្រសិទ្ធភាព​នឹង​ជួយ​ឱ្យ​កម្ពុជា អាចធ្វើ​ពិពិធ​កម្ម ប្រភព​មូលធន​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​បាន ហើយក៏​សម្រួល​ឱ្យ​កម្ពុជា មានលទ្ធភាព​បត់បែន​បាន​ងាយស្រួល ក្នុងការ​ឆ្លើយតប​នឹង​កិច្ចប្រឹងប្រែង ក្នុងការ​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ពី​ការប៉ះពាល់​ពី​ជំងឺ​កូ​វីដ-១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Pablo Kang បាន​មានប្រសាសន៍ថា “យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាំ​មួយ គ.ម.ក និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​សម្រួល​ដល់​ការបង្កើត​លក្ខខណ្ឌ សម្រាប់​ទីផ្សារ​មូលធន​រយៈពេល​វែង​មួយ ប្រកបដោយ​ភាពរស់រវើក ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា” ។

តាមរយៈ​កញ្ចប់​ថវិកា ៥០លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កម្ពុជា កម្មវិធី​វិនិយោគ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ (3i) រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើការ​ជា​ដៃគូ​ជាមួយ​គណៈ​កម្មករ​មូលប័ត្រ​កម្ពុជា ពង្រឹង​ការកៀងគរ​មូលធន​ក្នុងស្រុក សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ រួមមាន ការផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ សម្រាប់​បំណុល​រយៈពេល​វែង ពង្រឹងសមត្ថភាព​ភាគី​ពាក់ព័ន្ធ និង​ការបង្កើត​វិធា​ការណ៍​នានា ដើម្បី​បង្កើត​យន្តការ​បន្ថែម សម្រាប់​វិស័យ​ឯកជន​វិនិយោគ លើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ។ ជំនួយ​ប​ច្ចេ​ទេស​នេះ នឹង​បង្កើត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ឱ្យ​ដំណើរ​ផងដែរ។

ឯកអគ្គរាជទូត Kang មានប្រសាសន៍ថា “អូស្ត្រាលី​ប្តេជ្ញា​ជួយ​កម្ពុជា ក្នុង​ដំណើរ​ពិពិធ​កម្ម​ប្រភព​មូលធន​ក្នុងស្រុក សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​យើង​ជឿជាក់ថា ដំណើរ​ពិពិធ​កម្មនេះ​មាន​សារៈសំខាន់ ក្នុងការ​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​ដែល​ធន់ និង​គិតគូរ​ដល់​ផលប្រយោជន៍​ប្រជាជនគ្រប់ៗគ្នា។ លោក​បន្ថែមថា “វា​ពិត​ជាមាន​សារៈសំខាន់​ជាពិសេស ក្នុងពេល​ដេ​ល​កម្ពុជា​ក្នុង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ពី​ផលប៉ះពាល់​របស់​ជំងឺ​កូ​វីដ-១៩ ។

លោក Kang បាន​ថ្លែងបន្តថា “ខ្ញុំ​ទន្ទឹងរង់ចាំ​មើល សក្តានុពល​នៃ​ទីផ្សារ​មូលធន​ក្នុងស្រុក​របស់​កម្ពុជា ចេញ​ផ្លែផ្កា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here