សិក្សាបីចំណុចសំខាន់ៗទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុន និងអត្ថប្រយោជន៍

ដោយៈ សាវង្ស

ភ្នំពេញៈ ការវិនិយោគលើផ្សារភាគហ៊ុន ឬផ្សារមូលបត្រកម្ពុជា បានផ្តល់អត្ថប្រយោជន៍ច្រើន អាស្រ័យលើសមត្ថភាព លទ្ឋភាពរបស់អ្នកមាន និងសមត្ថភាពក្នុងការវិភាគលើការប្រែប្រួលរបស់ទីផ្សារ។

យើងសូមលើកយកអត្ថប្រយោជន៍សំខាន់ៗចំនូន៣ សម្រាប់មិត្តអ្នកអានយកមកពិចារណា។

ទី១ ម្ចាស់ភាគហ៊ុន
នៅពេលដែលវិនិយោគិនម្នាក់ទិញភាគហ៊ុន ពីក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនណាមួយ គាត់នឹងទទួលបានភាព ជាម្ចាស់កម្មសិទ្ធិមួយផ្នែក នៅក្នុងក្រុមហ៊ុននោះ។ គាត់មានសិទ្ធិ ក្នុងការបោះឆ្នោតលើគោលនយោបាយនៃក្រុមហ៊ុននោះ ឬចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន ព្រមទាំង​ចូលរួម​ទទួល នូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុនជាដើម។

ទី២ ចំណូលខ្ពស់
ការវិនិយោគលើភាគហ៊ុនជារឿយៗ ផ្ដល់ឲ្យវិនិយោគិននូវចំណូលខ្ពស់បើប្រៀបទៅនឹងការវិនិយោគលើវិស័យផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ មធ្យោបាយក្នុងការបែងចែកការវិនិយោគ
ការវិនិយោគលើភាគហ៊ុន គឺជាមធ្យោបាយដ៏ល្អមួយ សម្រាប់វិនិយោ​គិន ក្នុងបែងចែកការវិនិយោគរបស់គាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here