រដ្ឋាភិបាលចិនបោះលក់ប័ណ្ណបំណុលក្នុងទំហំទឹកប្រាក់៩៧៧ពាន់លានដុល្លារ

ដោយ: លាងហួរ

ប្រទេសចិន: ទិន្នន័យធនាគារកណ្តាលបានបង្ហាញថា ការចេញប័ណ្ណបំណុលសរុប នៅក្នុងប្រទេសចិន បានឈានដល់ជិត៦,៦ពាន់ពាន់លានយន់(ប្រហែល៩៧៧ពាន់លានដុល្លារអាមេរិក)នៅក្នុងខែមិថុនា។

ជាក់ស្តែង ការចេញមូលបត្របំណុលរតនាគារ មានទំហំទឹកប្រាក់សរុបចំនួន៥០៤,០៦ពាន់លានយ័នកាលពីខែមុន ខណៈដែលប័ណ្ណបំណុ​លរដ្ឋាភិបាល បានកើនឡើងដល់១,៩៣ពាន់ពាន់លានយ័ន។ នេះបើយោងតាមធនាគារប្រជាជនចិន។

នៅក្នុងខែមិថុនា ការចេញប័ណ្ណបំណុល បានឈានដល់៩៦៧,៤៦ពាន់លានយ័ន។ ចំណែកការចេញសញ្ញាប័ណ្ណសាជីវកម្ម មានទំហំទឹកប្រាក់ចំនួន១,១៧ពាន់ពាន់លានយ័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចេញមូលបត្រ ដែលគាំទ្រដោយទ្រព្យសកម្ម មានចំនួន៤៤,៦៨ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here