ទីផ្សារមូលបត្របំណុលមានភាពរង្គោះរង្គើ ខណៈដែលអតិផរណាបានហក់ឡើងខ្ពស់នៅជុំវិញពិភពលោក

ដោយៈ ​​​លាងហួរ

សឹង្ហបុរីៈ តម្លៃភាគហ៊ុនស្ថិតក្នុងស្ថិរភាព នៅក្នុងតំបន់អាស៊ីកាលពីថ្ងៃពុធ ខណៈដែលទីក្រុងសៀងហៃត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចកំពុង មានសន្ទុះឡើងវិញជាបណ្តើរៗ ស្របពេលដែលមានការធ្លាក់ចុះនៃតម្លៃប្រេង ប៉ុន្តែវិបត្តិអតិផរណានៅតែបង្កជាក្តីបារម្ភដល់អ្នកវិនិយោគ និងទីផ្សារមូលបត្របំណុល។

ការកើនឡើងថ្លៃម្ហូបអាហារ និងថាមពលបានជំរុញឱ្យអតិផរណាតំបន់ចាយប្រាក់អឺរ៉ូ ឡើងដល់កម្រិតខ្ពស់បំផុត៨.១ភាគរយ នៅក្នុងខែឧសភា។  ផលបត្រតនាគាររយៈពេល១០ឆ្នាំ Benchmark បានកើនឡើង១០ពិន្ទុមូលដ្ឋាន ហើយបានកើនឡើងបន្ថែមទៀតពី០.០២៥ដល់ ២.៨៧ភាគរយ។

សន្ទស្សន៍ហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំបំផុតរបស់ MSCI នៅក្រៅប្រទេស  ជប៉ុនបានធ្លាក់ចុះ០.១ភាគរយ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនNikkei របស់ ជប៉ុនបានឡើងថ្លៃ០.៥ភាគរយ។

ជាមួយនេះភាគហ៊ុនរបស់S&P បានកើនឡើង០.៥ភាគរយ បន្ទាប់ពីសន្ទស្សន៍នេះ បានធ្លាក់ចុះ០.៦ភាគរយកាលពីថ្ងៃអង្គារ។  ទន្ទឹមនឹងនោះ ប្រាក់ដុល្លារអាមេរិកមានស្ថិរភាព បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងពាក់កណ្តាលទីពីរនៃខែឧសភា ហើយវាបានកើនឡើងបន្តិចធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់យ៉េននៅក្នុងការជួញដូរដំបូងកាលពីថ្ងៃពុធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលអាមេរិក ចាប់ផ្តើមកាត់បន្ថយការកាន់កាប់ទ្រព្យសកម្ម ដែលបានបង្កើតឡើង ក្នុងអំឡុងពេលជំងឺរាតត្បាតនៅថ្ងៃពុធ ហើយពាណិជ្ជកររំពឹងថាធនាគារ នឹងដំឡើងអត្រាការប្រាក់០.៥%នៅក្នុងខែនេះ។

លោក Kit Juckes អ្នកវិភាគ Societe Generaleមានប្រសាសន៍ថា “ទីផ្សារកំពុងកំណត់តម្លៃ ក្នុងការដំឡើងអត្រាការប្រាក់ នៅក្នុងខែមិថុនា ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ស៊ុយអែត អូស្ត្រាលី និងកាណាដា”។

ទីផ្សារជាច្រើនកំពុងផ្តោតលើបញ្ហាអតិផរណា និងសកម្មភាពរបស់ធនាគារកណ្តាល។

ធនាគារកាណាដាត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាគោលដៅគោលរបស់ខ្លួនពី០.៥%ទៅ១.៥ភាគរយ។ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធបានថា កំណើនសេដ្ឋកិច្ចអូស្ត្រាលី បានធ្លាក់ចុះក្នុងត្រីមាសទីមួយ ប៉ុន្តែតម្រូវការក្នុងស្រុក បានជួយឱ្យវាមានភាពល្អប្រសើរ ជាងការរំពឹងទុកបន្តិច ដោយបង្កើតឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here