រដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្របំណុលតម្លៃ ៣០០លានដុល្លារនៅខែមិថុនា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រាជរដ្ឋាភិបាលក្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្រដ្ឋជាផ្លូវការ នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន៣០០លានដុល្លារ។

លោកម៉ាង សុភារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិ​កក្រុមការងារបច្ចេកទេស រៀបចំក្របខណ្ឌគោលនយោបាយ ស្ដីពីការអភិ​វឌ្ឍមូលបត្ររដ្ឋ​ បានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធី “កិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣១ ឧសភានេះថា មូលបត្រដ្ឋនឹងត្រូវបោះផ្សាយជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២២នេះ ប៉ុន្ដែសម្រាប់ថ្ងៃជាក់លាក់នឹងត្រូវផ្សព្វ​ផ្សា​យលើគេហទំព័រ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជាមួយគ្នានេះលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងគោលបំណងជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ និងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ចំពោះមុខ រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោល​នយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែនការសកម្មភាពបន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទីផ្សារជាលើកដំបូងបាននៅឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបាននប្ដថា “ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏កំពុងបន្តរៀបចំផងដែរនូវ ក្របខណ្ឌគោលនយោបាយរួម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋសំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here