មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា កម្ពុជាកំពុងក្លាយជាប្រភពសន្ដិសុខស្បៀងក្នុងអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចសាកល

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបភាពប្រឈម សម្រាប់ប្រទេសកម្ពុជា ក្រៅពីអាចរក្សាបាននូវភាពល្អប្រសើរជាងបណ្តាប្រទេសមយចំនួន ថែមទាំងអាចរក្សាបាននូវសន្ដិសុខស្បៀងតាមរយៈការធ្វើពិពិធកម្មវិស័យកសិកម្ម រហូតមានការនាំចេញថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីវិធានការរបស់រដ្ឋាភិបាលទ្រទ្រង់ ស្ដារ និងជំរុញសេដ្ឋកិច្ច ឆ្លើយតបនឹងវិបត្តិជំងឺ Covid-19 នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បច្ចុប្បន្នេះ កម្ពុជា ក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងស្ថានភាពរងគ្រោះពីវិបត្តិសាកលដែលកំពុងកើតមានដូចបណ្តាប្រទេសនានានៅទូទាំងពិភពលោកដែរ។

លោកបានបញ្ជាក់ថា “ជាក់ស្ដែងនៅក្នុងបរិបថនេះ កម្ពុជាពិតជាជួបផលលំបាក ប៉ុន្តែដោយសារតែប្រជាជនកម្ពុជាមានកិច្ចសហការ និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល Power Structure យើងបានជៀសផុតពីការគំរាមកំហែងមួយចំនួន ជាពិសេសថែមទាំងអាចរក្សាបាននូវសន្ដិសុខស្បៀងទាំងក្នុងប្រទេស ហើយថែមទាំងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀត”។
លោកបានបញ្ជាក់ថា “វិស័យកសិកម្មមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមពលរដ្ឋកម្ពុជា ហើយអាចផ្គត់ផ្គត់ទីផ្សារនៅក្រៅប្រទេសថែមទៀត បើទោះជាការនាំចេញនៅពេលនេះមានការធ្លាក់ចុះបន្តិចក៏ដោយ ដែលទាំងងអស់នេះអាចនិយាយបានថា កម្ពុជា ក៏ជាប្រភពរក្សាសន្តិសុខស្បៀងបានមួយចំណែកដែរ។ ក្រៅពីការនាំចេញផ្នែកកសិកម្ម យើងក៏មានការកើនឡើងនៃការនាំចេញនូវវិស័យផ្សេងទៀត ដូចជាកងជាដើម ដែលមានកំណើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វង្សី វិស្សុត បានបញ្ជាក់ថា បើទោះជាកម្ពុជាអាចរក្សាបាននូវសន្តិសុខស្បៀង រួមជាមួយនឹងការនាំចេញក៏ដោយ ប៉ុន្តែយើងក៏ត្រូវតែពង្រឹង និងពង្រីកនូវលទ្ធភាពនៃការផលិតឱ្យបានច្រើន ប្រកបដោយគុណភាពស្របតាមកម្រិតស្ដង់ដារ ហើយមានតម្លៃសមរម្យ ដែលអាចសមស្រប និងប្រកួតប្រជែងនៅលើទីផ្សាររួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here