តើការដាក់បញ្ជានិងនិតិវិធីក្នុងការជួញដូរមានដំណើរការដូចម្តេច?

ដោយៈវិវត្តន៍

ភ្នំពេញៈ វិនិយោគិនអាចដាក់បញ្ជាបាន លុះត្រាតែមានសាច់ប្រាក់យ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាទិញ) ដែលរួមបញ្ចូលទាំងថ្លៃសេវា ឈ្មួញជើងសារមូលបត្រ ឬបរិមាណមូលបត្រយ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាលក់)។

ពេលបញ្ជាត្រូវបានបញ្ជូនចេញ សាច់ប្រាក់និងមូលបត្រទាំងនេះ នឹងត្រូវបានបង្កកទុកដោយសមាជិក ក្នុងគោលបំណងដើម្បីទូទាត់ ឬបង្កកទុករហូតដល់ពេលបញ្ជានោះអស់សុពលភាព។

ដើម្បីអាចជួញដដូរនៅផ្សារមូលបត្របាន វិនិយោគិនតម្រូវឲ្យអនុវត្តន៍នូវកាតព្វកិច្ចទាំងនេះ រូមមានដូចជា ទី១ វិនិយោគិនបើកគណនីជួញដូរ (គណនីមូលបត្រ និងគណនីសាច់ប្រាក់) នៅក្រុមហ៊ុនមូលបត្រនៅថ្ងៃ T-1។ ក្រុមហ៊ុនមូលបត្រនឹងធ្វើការស្នើសុំលេខ អត្តសញ្ញាណវិនិយោគិនជូនអតិថិជនរបស់ខ្លួន ពីគណៈកម្មការមូលបត្រកម្ពុជា។

ទី២ វិនិយោគិនដាក់បញ្ជាទិញ ឬលក់នៅថ្ងៃ T+0 តាមប្រព័ន្ធជួញដូរចល័ត(MTS) ឬក្រុមហ៊ុនមូលបត្រជាលាយលក្ខណ៍អក្សរ ជាពាក្យសម្ដី (ត្រូវបានថតទុកដោយអ្នកតំណាងនៅក្នុងទីផ្សារ) ឬមធ្យោបាយអេឡិចត្រូនិចនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ បន្ទាប់ពីដាក់បញ្ជាមក ក្នុងប្រព័ន្ធជួញដូររបស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃ T+0 បានជោគជ័យដោយមានមូលបត្រ និងសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងគណនីរបស់វិនិយោគិន (សាច់ប្រាក់ ឬបរិមាណមូលបត្រមួយរយភាគរយ ដែលពាក់ព័ន្ធនឹងបញ្ជានោះ) សាច់ប្រាក់ ឬមូលបត្រនឹងត្រូវបានបង្កកទុកសម្រាប់ទូទាត់នៅថ្ងៃ T+2។

ទី៤ ការបញ្ជាទាំងឡាយត្រូវបានផ្គូរផ្គង នៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាមគោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន។ ទី៥ ផ.ម.ក. ជូនដំណឹងអំពីលទ្ធផល នៃការជួញដូរ នៅថ្ងៃ T+0។ ទី៦ ក្រុមហ៊ុនមូលបត្របញ្ជាក់លទ្ធផល នៃការជួញដូរដែលពាក់ព័ន្ធ ជាមួយអតិថិជននីមួយៗរបស់ខ្លួននៅថ្ងៃT+0។

ទី៧) ក្នុងករណីមានកំហុសឆ្គងដែលបង្កឡើង ដោយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រនោះ ត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក. ដើម្បីកែតម្រូវអោយបានមុនពេលថ្ងៃត្រង់នៃថ្ងៃ T+1។ បន្ទាប់ពីកំហុសឆ្គងត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។

ទី៨ វិនិយោគិនបង់ប្រាក់ ឬបញ្ចូនមូលបត្រ តាមរយៈក្រុមហ៊ុនមូលបត្រនៅថ្ងៃ T+2 និងទី៩ ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរ ក្នុងនាមជាវិនិយោគិននៅ ផ.ម.ក.៕

LEAVE A REPLY

Please enter your comment!
Please enter your name here