ផ្សារហ៊ុនថៃ SET បញ្ចេញយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាសម្រាប់ឆ្នាំ២០២២-២០២៤

ដោយៈ សុខុម

បាងកក: ផ្សារហ៊ុនថៃ (SET) មានគម្រោងដំណើរការក្នុងឆ្នាំនេះនូវ Live Exchange ដែលជា Platform ផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មទើបបង្កើតថ្មី (Startups) ព្រមទាំងទីផ្សារប្ដូររូបិយប័ណ្ណឌីជីលថៃ (TDX) ផងដែរដើម្បីអភិវឌ្ឍទីផ្សារមូលធន ប្រកបដោយបរិយាបន្នជាងមុន សម្រាប់អាជីវកម្មថៃ គ្រប់ទំហំ គ្រប់កម្រិត។

ទីផ្សារហ៊ុនថៃ SET ក៏បានបង្ហាញពីផែនការយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០២២-២០២៤ របស់ខ្លួនកាលពីថ្ងៃអង្គារ ទី១១ មករា ផងដែរជាមួយនឹងគោលបំណងផ្លាស់ប្ដូរទាំងស្រុង និងផ្សារភ្ជាប់ទីផ្សារមូលធន ដើម្បីធានាបាននូវកំណើន និងនិរន្តរភាពសទាំងម្រាប់អាជីវកម្ម និងសង្គម។

យោងតាមលោក Pakorn Peetathawatchai ប្រធានផ្សារហ៊ុនថៃ SET ឱ្យដឹងថា ផ្សារហ៊ុនថៃ SET នឹងលើកកម្ពស់តួនាទី របស់វិស័យធុរកិច្ចនៅក្នុងកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍសង្គមឆ្ពោះទៅរកនិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកឡើងថា ដើម្បីផ្តល់ឱកាសកាន់តែច្រើន ដល់អាជីវកម្មផង និងបណ្ដាវិនិយោគិនផង ផ្សារភាគហ៊ុនថៃ SET មានគោលបំណងក្លាយខ្លួនជាកន្លែងកៀរគរមូលនិធិ សម្រាប់ជួយទ្រទ្រង់អាជីវកម្មនានា។

ផ្សារហ៊ុនថៃ SET ក៏ចង់ផ្តល់ជូននូវផលិតផល ដែលទាក់ទងទីផ្សារមូលធនពិភពលោកបន្ថែមទៀត ដែលអនុញ្ញាតឱ្យប្រជាជនថៃ មានឱកាសវិនិយោគលើភាគហ៊ុនបរទេសក្នុងតម្លៃទាបផងដែរ។

ផ្សារហ៊ុនថៃ SET ចង់ឱ្យ Live Exchange បង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យ SMEs និង Startups ទទួលបានធនធានហិរញ្ញប្បទានកាន់តែទូលំទូលាយ នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ខណៈផ្សារប្ដូររូបិយប័ណ្ណឌីជីលថៃ TDX គ្រោងនឹងចាប់ផ្ដើមដំណើរការ ក្នុងត្រីមាសទី៣ ដើម្បីបម្រើមនុស្សជំនាន់ថ្មី ដែលមានចំណាប់កាន់តែខ្លាំងឡើង លើរូបិប័ណ្ណឌីជីថល៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here