ភាគហ៊ុន Apple ហក់ឡើងខ្លាំងធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុន​ជិត​ឈានដល់៣ទ្រីលានដុល្លារ

ដោយសុខុម

អាមេរិក: ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានហក់ឡើងនៅក្នុងការជួញដូរកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ដោយធ្វើឱ្យតម្លៃក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីល្បាញមួយនេះខ្វះតែបន្តិចឈានដល់៣ទ្រីលានដុល្លារ។


ភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិក មួយនេះបានហក់ឡើង០,៤%ដល់១៨០,៩៦ដុល្លារ ក្នុងមួយភាគហ៊ុន។ តម្លៃរបស់ក្រុមហ៊ុន Apple នឹងឈានដល់៣ទ្រីលានដុល្លារ ប្រសិនបើភាគហ៊ុនរបស់ខ្លួនបន្តហក់ឡើងដល់១៨២,៨៦ដុល្លារក្នុងមួយភាគហ៊ុន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាប់បានហក់ឡើងខ្ពស់រហូតដល់១៨២,១៤ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងការជួញដូរនៅខែធ្នូ នេះ។

តម្លៃរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់៣៦%នៅក្នុងឆ្នាំ២០២១ ឈានដល់២,៩៦ទ្រីលានដុល្លារ គិតត្រឹមថ្ងៃច័ន្ទ ទី២៧ ធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃរបស់ក្រុមហ៊ុននេះក៏កើនឡើងខ្ពស់រហូតដល់ទៅជាង២០០%ផងដែរ ចាប់តាំងពីវីរុសកូវីដ-១៩ បានធ្វើឱ្យពិភពលោកជ្រួលច្របល់ ឈានទៅដល់ការបិទខ្ទប់ជាលើកដំបូងកាលពីដើមឆ្នាំ២០២០ ហើយនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបច្ចេកវិទ្យាសម្រាប់ជំនួយដល់ការធ្វើការងារ ការអប់រំ ការកម្សាន្ត និងការរក្សាទំនាក់ទំនងគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here