តើ Stock និង Share មានលក្ខណៈខុសគ្នាយ៉ាងណា?

ដោយៈ សុធារី

ភ្នំពេញៈ Stock និង Share គឺមានន័យតែមួយ ប្រែថា “ភាគហ៊ុន” ប៉ុន្ដែបើធ្វើការបែងចែកឱ្យច្បាស់ គឺ Stock និង Share គឺមានលក្ខណៈខុសគ្នាដាច់ស្រឡះ។

តើអ្វីទៅជា Stock?
Stock គឺជាប្រភេទមូលបត្រ ដែលតំណាងឲ្យភាពជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនមួយ ឬច្រើន។ បើអ្នកទិញ Stock ក្នុងក្រុមហ៊ុនមួយ នោះមានន័យថាអ្នកនឹងក្លាយជា Shareholder មួយរូបក្នុងក្រុមហ៊ុននោះដែរ។ ជាទូទៅអ្នកអាចទិញ Stock ពីក្រុមហ៊ុនណាមួយ ឬច្រើនក្នុងពេលតែមួយបាន ដោយគ្មានចំនួនកំណត់ឡើយ អាស្រ័យលើលទ្ធភាពរបស់អ្នក។

វិនិយោគិនដែលទិញ Stock អាចទទួលបានប្រាក់ចំណេញ តាមរយៈការលក់ចេញនៅពេល Stock ដែលពួកគេទិញឡើងថ្លៃ និងមួយទៀត គឺពួកគេទទួលបានប្រាក់ចំណេញ តាមរយៈការបែងចែកភាគលាភ ពីក្រុមហ៊ុន ដោយអាចជាខែ ឬឆ្នាំជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីទៅជា Share?
Share ជាប្រភេទមូលបត្រ ដែលតំណាងឲ្យភាពជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនមួយ។ Stock ត្រូវបានបែងចែកជាចំណែក Share ហើយក្នុងមួយ Share ហៅបានជាផ្នែកតូចបំផុត នៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយ។

Share មានចំនួនកំណត់ ដែលនេះវាខុសគ្នាពី Stock។ បើអ្នកមាន Share មានន័យថាអ្នកកំពុងកាន់កាប់ចំនួនភាគហ៊ុន នៃភាគរយណាមួយក្នុងក្រុមហ៊ុនមួយ អាចជា ១០% ឬ ២០% នៃភាគហ៊ុនក្នុងក្រុមហ៊ុនមួយនោះ។

លក្ខណៈខុសគ្នារវាង Stock និង Share
១. ភាពជាម្ចាស់កម្មសិទ្ធ
នៅពេលនរណាម្នាក់ និយាយថាគាត់កាន់កាប់ Stock ក្នុងដៃ មានន័យថា គាត់កាន់កាប់ភាគហ៊ុន ក្នុងក្រុមហ៊ុនច្រើនលើសពីមួយ ប៉ុន្ដែបើសិនគាត់និយាយថាគាត់កាន់កាប់ Share នៅក្នុងដៃ នោះបានន័យថា គាត់កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនតែមួយប៉ុណ្ណោះ។

២. ឯកតាតម្លៃ
អ្នកដែលកាន់កាប់ Stock អាចកាន់កាប់ប្រភេទភាគហ៊ុន ដែលមានតម្លៃខុសគ្នា ព្រោះគាត់ទិញភាគហ៊ុនពីក្រុមហ៊ុនផ្សេងគ្នា ដោយឡែកសម្រា​ប់អ្នកដែលកាន់កាប់ Share គឺពួកគាត់កាន់កាប់ភាគហ៊ុន ដែលមានតម្លៃដូចគ្នា ឬស្មើគ្នា ដោយសារគាត់ទិញភាគហ៊ុនពីក្រុមហ៊ុនតែមួយ។

៣. តម្លៃភាគហ៊ុន
Share មានតម្លៃកំណត់ ឧទាហរណ៍៥ដុល្លារ ក្នុងមួយShare។ ចំណែក Stock គ្មានទេ។

៤. ការដាក់បញ្ចេញលក់
Stock អាចដាក់បញ្ចេញលក់បានគ្រប់ពេល បើសិនក្រុមហ៊ុនត្រូវការទុនបន្ថែមដើម្បីពង្រីកអាជីវកម្ម ចំណែក Share មិនអាចទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here