រដ្ឋាភិបាលដាក់ដំណើរការសម្ព័ន្ធធានារ៉ាប់រងសម្រាប់ធានាសុខភាពជំងឺកូវីដ១៩ជាផ្លូវការ

        ដោយលក្ខិណា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការ លើសម្ព័ន្ឋធានារ៉ាប់រងសម្រាប់ធានាសុខភាពជំងឺឺកូវីដ១៩ជាផ្លូវការហើយ។នេះបើយោងតាមសេចក្តីប្រកាស ព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ សីហា២០២០នេះបានឲ្យដឹងថា ការដាក់ដំណើរការនេះ ដើម្បីចូលរួមគាំទ្រនិងស  ម្រួ​​លដល់ការអនុវត្តវិធានការណ៍ ការពារជំងឺកូវីដ១៩អោយមានប្រសិទ្ធភាព។ សម្ព័ន្ធធា​នា​រ៉ាប់រងនេះ មានការចូលរួមសហការពីក្រុមហ៊ុនធានារ៉ាប់រងចំនួន៩ ដើម្បីផ្ដល់សេវាធានារ៉ាប់រងសុខភាពលើជំងឺកូវីដ១៩ ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា។

ក្រុមហ៊ុនចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងនេះ នឹងផ្ដល់ការធានារ៉ាប់រងរួមគ្នាទៅលើហានិភ័យនៃធានារ៉ាប់សុខភាពពីជំងឺកូវីដ ចាប់ពីពេលដែលបុគ្គលត្រូវបានធានា ត្រូវបានពិនិត្យឃើញលទ្ធផលតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ ក្នុងរយៈពេលមានសុពលភាពនៃបណ្ណសន្យារ៉ាប់រង ហើយត្រូវបានដាក់អោយព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដែលកំណត់ដោយក្រសួងសុខាភិបាលរហូតជាសះស្បើយ ។ ក្រុមសម្ព័ន្ធធានារ៉ាប់រង នឹងទទួលបន្ទុកលើការចំណាយសម្រាប់ការព្យាបាលនៃ ដែលអាចរ៉ាប់រងទឹកប្រាក់ចំណាយរហូត ដល់៥ម៉ឺនដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុននាំមុខក្នុងសម្ព័ន្ធនេះបានអោយដឹងថា អតិថិជនដែលចង់ទិញបណ្ណសន្យាធានារ៉ាប់រងនេះ ចំណាយត្រឹមតែ៩០ដុល្លារ មានសុពលភាពរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃមកដល់ប្រទេសកម្ពុជា ហើយបើសិនជាជននោះត្រូវរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ នឹងទទួលបានព្យា​បា​លរហូតដល់ជា ដែលគិតជាទឹកប្រាក់មានទំហំរហូតដល់៥ម៉ឺនដុល្លារអាមេរិក ។

លោកបន្តថា “ក្នុងបណ្ដាប្រទេសអាស៊ាន កម្ពុជាជាប្រទេសទី១ ដែលផ្ដល់សេវាកម្មធានារ៉ាប់រងលើជំងឺកូវីដ១៩នេះ ហើយក៏ជាការរួមចំណែកក្នុងការជួយគាំទ្រ និងសម្រួ​លដល់ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here