កម្ពុជានឹងដាក់ឲ្យដំណើរលការប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅត្រីមាសទី៣នេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងដំនើរ​ការពេញលេញនៅក្នុងត្រីមាស៣ ឆ្នាំនេះ។

គម្រោងប្រព័ន្ធទូទាត់ ដែលមានឈ្មោះថា “បាគង” ត្រូវបានប្រើប្រាស់ក្នុងកម្រិតកំណត់ ចាប់តាំងពីចាប់ផ្តើមបើកសាកល្បងនៅខែកក្កដាឆ្នាំ ២០១៩ ។

លោក Makoto Takemiya នាយកប្រតិបត្តិក្រុមហ៊ុន Soramitsu ជាក្រុមហ៊ុនជប៉ុន ដែលបាននិងកំពុងអភិវឌ្ឍប្រព័ន្ធនេះ ជាមួយធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៧ បានបញ្ជាក់ថា បច្ចុប្បន្នមានធនាគារចំនួន១៦ និងអ្នកប្រើប្រាស់ជាង១៥,០០០ នាក់ និងហាងជាង៦០០នៅទូទាំងប្រទេសកម្ពុជា បានទទួលយកគម្រោងបាគង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Takemiya បានឱ្យដឹងថា “អ្នកណា ដែលមានលេខទូរស័ព្ទនៅកម្ពុជា អាចដំឡើង និងប្រើកម្មវិធីបាគង ដោយប្រើប្រាក់ពិត”។ លោកបន្ថែមថា “សាខាធនាគារចំនួន មានអ្នកប្រើប្រាស់អាចបញ្ចូលសមតុល្យប្រាក់របស់ខ្លួន ខណៈធនាគារពាណិជ្ជមួយចំនួនកំពុងបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេ”។

លោកស្រីជា សេរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ ទៅកាន់អ្នកសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា គម្រោងបាគងត្រូវបានរំពឹងថានឹងដំណើរការនៅក្នុងត្រីមាសនេះ។

លោកស្រីបានបន្តថា “គម្រោងបាគងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ ទូទាត់ប្រាក់គ្រប់ទីកន្លែងនៅកម្ពុជា ក្រោមកម្មវិធីតែមួយដែលធ្វើឱ្យអ្នកប្រើចុងក្រោយបង់លុយគ្នាយ៉ាងងាយស្រួល ដោយមិនគិតពីស្ថាប័នដែលពួកគេបានដាក់ប្រាក់។ លោកស្រីបន្ថែមថា “នៅទីបំផុតយើងសង្ឃឹមថា នឹងអនុញ្ញាតឱ្យបង់ប្រាក់ឆ្លងព្រំដែនតាមប្រព័ន្ធបាគងផងដែរ”។

ដោយបង្ហាញប្រព័ន្ធរូបិយប័ណ្ណឌីជីថលបាគងជា “ច្រកចេញចូលទូទាត់ជាតិសម្រា​ប់ប្រទេសកម្ពុជា” លោកស្រីជា សេរី បានថ្លែងថា ធនាគារបន្ថែមត្រូវបានរំពឹងថានឹងចូលរួមក្នុងគម្រោងនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here