ក្រសួងពាណិជ្ជកម្មដាក់ឲ្យអនុវត្តន៍គំរោងធ្វើឲ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មអនឡាញរបស់ SME

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឲ្យដំណើរការ គម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើង នូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម(SeT4SME)”។

គំរោងនេះត្រូវបានរៀបចំឡើង ក្រោមការសហការរវាងក្រសួង ពាណិ​ជ្ជកម្ម និងអង្គការ Swisscontact Cambodia សហកាគ្នាដាក់ឱ្យអនុវត្តន៍។


លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដៃគូអនុវត្តគម្រោ​ង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។

លោករដ្ឋមន្រ្តី បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិ​បត្តិការអនុវត្តន៍ពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួ​យគ្នានេះ លោករដ្ឋមន្រ្តីបានលើកឡើងថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានបន្តថា “ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបន្ថែមនូវកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន”។លោកបន្ថែមថា “នេះជាជំហ៊ានថ្មីមួយទៀត ក្នុងការអភិវឌ្ឍន៍គោលនយោ​បាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនាពេលថ្មីៗកន្លងមកផងដែរ”។

គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងធម្យមកម្ពុជា។ ដៃគូអនុវត្តន៍គម្រោងនេះ រួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយធ្វើការសហការបច្ចេកទេសជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ពីវិស័យឯកជនក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។

គម្រោងនេះ ប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកល សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕

LEAVE A REPLY

Please enter your comment!
Please enter your name here