សម្ដេចតេជោ: ពាក្យ “ខ្មែរធ្វើបាន”សបញ្ជាក់ពីភាពខ្លាំងរបស់កម្ពុជាតាំងពីដើមរៀងមក

ដោយៈវឌ្ឍ​នៈ

ភ្នំពេញៈ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យ សមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១ ធ្នូ ២០២១ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅមុខអក្សរខ្មែរធ្វើបានថា  ពាក្យ “ខ្មែរធ្វើបាន”គឺមិនមែនសំដៅក្នុងដំណា​ក់កាល ដែលសម្ដេចគ្រប់គ្រងប្រទេសទេ តែសម្ដេចចង់គ្របដណ្ដប់ទៅលើដំណើរជាតិរបស់កម្ពុជាតាំងពីដើមរៀងមក។

សម្ដេចមានប្រសាសន៍ឱ្យដឹងថា ខ្មែរអាចធ្វើបានជានិច្ច ជាក់ស្ដែងខ្មែរធ្វើអង្គរវត្ត ខ្មែរសង់ប្រាសាទព្រះវិហារ និងប្រាង្គប្រាសាទជាច្រើន រួមទាំងទឹកដីដែលយើងកំពុងឈរនេះជាដើម។ ដូច្នេះសមិទ្ធផលដែលយើងបាន ធ្វើនៅក្នុងខេត្តព្រះសីហនុ វាគ្រាន់តែផ្នែកមួយតូច នៃអ្នកជំនាន់ក្រោយតែប៉ុណ្ណោះ ។

សម្ដេចបន្តថា “ពាក្យខ្មែរ ដែលខ្ញុំដាក់នេះ មិនមែនសំដៅលើការលើកកម្ពស់តួនាទីរបស់ខ្ញុំ ឬគណបក្សប្រជាជន ឬក៏រាជរដ្ឋាភិបាលតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែខ្ញុំចង់គ្របន័យទាំងអស់ ដែលខ្មែរធ្វើបានតាំងពីមុនរហូតដល់ពេលនេះ ហើយពីពេលនេះតទៅក៏ខ្មែរអាចធ្វើបានទាំងអស់”។

សម្ដេចបន្ថែមថា ពាក្យខ្មែរធ្វើបាននៅទីនេះ សូមកុំច្រលំថាគ្របដណ្ដប់នៅទឹកដីកំពង់សោមមួយ តែវាសំដៅដល់អ្វីដែលដូនតាខ្មែរបាន ធ្វើតាំងពីដើមរៀងនិងទទួលស្គាល់ជាអច្ឆរិយៈនៅលើពិភពលោកផងដែរ ហើយយើងគ្រាន់តែអ្នកបន្តនិងមកកសាងនៅទីនេះ និងមិនមែនជាដំណាក់កាលនេះទេ តែវានឹងបន្តទូទាំងដំណាក់កាល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here