ចំណេះដឹងអចលនទ្រព្យ! ត្រូវដឹង៣ចំណុចនេះមុននឹងសម្រេចជួលផ្ទះ

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ បើអ្នកមានគំនិតចង់ជួលទីលំនៅស្នាក់នៅ បណ្ដោះអាសន្ននោះ អ្នកចាំបាច់ត្រូវដឹងពីចំនុចនានាឲ្យបានច្រើន ដើម្បីចៀសវាងកំហុស ឬការលំបាកនាពេលក្រោយដែលពិបាកកែប្រែ។

ខាងក្រោមគឺជាបីចំណុចសម្រាប់អ្នក មុននឹងសម្រេចចិត្តជួលផ្ទះលើកដំបូង។


ទី១) ស្វែងយល់ឱ្យច្បាស់ពីលទ្ធភាពដែលអ្នកមាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលដែលអ្នកស្វែងរកផ្ទះជួល អ្នកមិនគួរមើលតែលើតម្លៃជួលតែមួយមុខនោះទេ គេគួរគិតបញ្ចូលនូវផងដែរចំណាយផ្សេងៗ ដែលអ្នកនឹងត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែជាដើម។

អ្នកត្រូវចាំថា បន្ថែមពីលើថ្លៃផ្ទះ ដែលអ្នកត្រូវបង់ជូនម្ចាស់ផ្ទះរៀងរាល់ខែហើយនោះ អ្នកនៅត្រូវចំណាយលើការញ៉ាំអាហារ ការធ្វើដំណើរ និងចំណាយផ្សេងៗទៀតជាច្រើន។

ម្យ៉ាងទៀត លើសពីនេះទៅទៀត ផ្ទះជួលមួយចំនួន មិនមានរួមបញ្ចូលនូវថ្លៃទឹកភ្លើង និងថ្លៃសេវាផ្សេងៗដូចជា ថ្លៃសេវាអ៊ីនធឺណែតនោះទេ ដូចនេះហើយវាជាកាតព្វកិច្ចរបស់អ្នក ដែលត្រូវចំណាយលើសេវាទាំងនេះ។

ដូចនេះ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងគណនាត្រួសៗ​ ពីចំណាយដែលអ្នកនឹងត្រូវចាយ ដើម្បីស្វែងរកចំណាយដែលអ្នកអាចរ៉ាប់រងរួច ជ្រើសរើសយកតែផ្ទះជួលណាដែលអ្នកគិតថា អ្នកសាកសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់កិច្ច។

ទី២) ស្វែងរកនិងធ្វើការប្រៀបធៀបផ្ទះជួល ដែលស័ក្តិសមនឹងអ្នកបំផុត

បន្ទាប់ពីអ្នកកំណត់តម្លៃផ្ទះ ដែលអ្នកចង់ជួលបានហើយនោះ សូមចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកពត៌មាន ទាក់ទងនឹងផ្ទះដែលអ្នកត្រូវការ។

មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងដើរមើលផ្ទះអោយបានពីរ បីកន្លែងយ៉ាងតិច ដើម្បីធ្វើការប្រៀបធៀបពីតម្លៃ សភាពផ្ទះ ទីតាំង ក៏ដូចជាបរិស្ថានជុំវិញផ្ទះជាដើម។

ទី៣)ពិនិត្យកិច្ចសន្យាឲ្យបានត្រឹមត្រូវ

សូមធ្វើការអាន និងស្វែងយល់អោយច្បាស់ អំពីលក្ខខណ្ឌ ព្រមទាំងកាតព្វកិច្ចទាំងអស់របស់អ្នក និងម្ចាស់ផ្ទះ មុននឹងអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួល។

សូមមើលអោយប្រាកដថា អ្វីដែលអ្នក និងម្ចាស់ផ្ទះបានលើកយកមកធ្វើការចរចា និងទាមទារត្រូវបានដាក់បញ្ចូល ក្នុងកិច្ចសន្យាជួល។ សូមកុំស្ទាក់ស្ទើរ ក្នុងការសួរសំណួរ ប្រសិនបើអ្នកនៅតែមានចម្ងល់ ក្នុងចំនុចណាមួយ។

សូមចុះហត្ថលេខាលើកិច្ចសន្យា បន្ទាប់ពីអ្នកយល់ច្បាស់ និងពេញចិត្តព្រមទទួលយកនូវរាល់លក្ខខណ្ឌក្នុងកិច្ចសន្យានោះប៉ុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here