វិស័យបដិសណ្ឋារកិច្ចនៅវៀតណាម ចាប់ផ្ដើមងើបឡើងពីវិបត្តិកូវីដ-១៩ គួរឱ្យកត់សម្គាល់

ដោយៈ សុខុម

ហូជីមិញ: វិស័យសណ្ឋាគារ និងរីហ្សតពិភពលោក កំពុងងើបឡើងពីវិបត្តិកូវីដ-១៩ យ៉ាងរឹងមាំគួរឱ្យកត់សម្គាល់ ហើយក្នុងនោះក៏រួមមានទាំងវៀតណាមផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Mauro Gasparotti នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ និងសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Savills Hotels Asia Pacific។

សណ្ឋាគារ និងរីហ្សតក្នុងតំបន់ឆ្នេរសមុទ្រ ដូចជា Bà Rịa-Vũng Tàu, Hồ Tràm, Đà Nẵng, Nha Trang និង Phú Quốc ដំណើរការបានល្អ ដែលភាគច្រើនដោយសារទេសចរក្នុងស្រុក វិលត្រលប់មកវិញ ដោយអត្រាអ្នកជួលស្នាក់នៅ បានឈានដល់៥០% ទៅ៧០%នៅតាមរីហ្សតមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៩ ខែសីហា។

ទោះជាយ៉ាងណា លោក Mauro Gasparotti គូសបញ្ជាក់ថា ដើម្បីឱ្យវិស័យនេះ ឈានដល់កម្រិតដូចក្នុងឆ្នាំ២០១៩ ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរអន្តរជាតិ ត្រូវតែងើបឡើងវិញពេញលេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តាចម្បងចំនួន៣កំពុងរារាំងការស្ទុះងើបឡើងវិញ នៃវិស័យទេស​ចរណ៍រួមមានអតិផរណា ការឡើងថ្លៃជើងហោះហើរ និងការបន្តអាក់ខានក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន និងប្រទេសរុស្ស៊ី ជាដើម។

លោកលើកឡើងថា “យើងរំពឹងថា តម្រូវការនឹងងើបឡើងវិញពេញលេញនៅត្រឹមឆ្នាំ២០២៤។ ទោះជាយ៉ាងណា ឧស្សាហកម្មទេសចរណ៍របស់វៀតណាម ក៏ប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការផងដែរ”។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ការផ្គត់ផ្គង់នៅតាមគោលដៅទេសចរណ៍សំខាន់ៗត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអត្រាជាមធ្យម២០%ក្នុងមួយឆ្នាំ។ ក្នុងអត្រានេះ ប្រសិនបើតម្រូវការមិនកើនឡើងទេ វាអាចនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ ដែលនឹងប៉ះពាល់ដល់អត្រានៃការស្នាក់នៅរបស់ភ្ញៀវ”៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here